Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជួញដូរគ្រឿងញៀន! ប៉ូលិសអង្គស្នួលឃាត់ខ្លួនអតីតទណ្ឌិត២នាក់ រឹបអូសបានជិត ៥៣ក្រាម
    សន្តិសុខសង្គម

    ជួញដូរគ្រឿងញៀន! ប៉ូលិសអង្គស្នួលឃាត់ខ្លួនអតីតទណ្ឌិត២នាក់ រឹបអូសបានជិត ៥៣ក្រាម

    August 15, 202554 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ជនសង្ស័យ ២នាក់ ដែលសុទ្ធសឹងតែជាអតីតទណ្ឌិតគ្រឿងញៀន ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ សមត្ថកិច្ចបានរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនជិត ៥៣ក្រាម។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១១:៤០នាទី នៅចំណុចព្រៃក្រោយភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ផេន សុភាព (ប្រុស, ៤០ឆ្នាំ) ធ្លាប់ជាប់មណ្ឌលស្តារនីតិសម្បទា ១លើក និងឈ្មោះ នុត វ៉ាន់នឿន (ប្រុស, ៣៥ឆ្នាំ) ធ្លាប់ជាប់ពន្ធនាគារ ២ឆ្នាំកន្លះពីបទជួញដូរគ្រឿងញៀន។ ជនសង្ស័យទាំងពីរនាក់មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។

    លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីមហាជនល្អថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅចំណុចកើតហេតុ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលពើក បានចុះទៅស៊ើបអង្កេត និងបង្ក្រាប។ ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ ដោយដកហូតបានម្សៅក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ១០កញ្ចប់ (មធ្យម ៤ និងតូច ៦) ដែលមានទម្ងន់សរុប ៥២,៨៧ក្រាម, ទូរស័ព្ទដៃ ៣គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀន ១ និងឧបករណ៍វេចខ្ចប់មួយចំនួន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ នុត វ៉ាន់នឿន បានសារភាពថា ថ្នាំញៀនរបស់ខ្លួនចំនួន ៨កញ្ចប់ (មធ្យម ៤ និងតូច ៤) គឺបានទិញពីមុខសញ្ញាមិនស្គាល់ឈ្មោះនៅខេត្តកំពង់ស្ពឺក្នុងតម្លៃ ៣លានរៀល ដើម្បីយកមកលក់បន្តនិងប្រើប្រាស់។ ចំណែកជនសង្ស័យឈ្មោះ ផេន សុភាព ក៏បានសារភាពថា ថ្នាំញៀនរបស់ខ្លួនចំនួន ២កញ្ចប់តូច គឺបានទិញពីបុរសម្នាក់ឈ្មោះ ហុង សានទិ (២៨ឆ្នាំ) ក្នុងតម្លៃ ៣០.០០០រៀល សម្រាប់យកមកប្រើប្រាស់។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.