Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » របួស២នាក់! បុកគ្នានៅផ្លូវប្រសព្វ រថយន្តបុកម៉ូតូនៅស្រុកល្វាឯម
    សន្តិសុខសង្គម

    របួស២នាក់! បុកគ្នានៅផ្លូវប្រសព្វ រថយន្តបុកម៉ូតូនៅស្រុកល្វាឯម

    August 18, 202523 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ មនុស្ស ២នាក់បានរងរបួសស្រាលនិងធ្ងន់ក្នុងគ្រោះថ្នាក់មួយរវាងរថយន្តនិងម៉ូតូ ដែលបានកើតឡើងនៅថ្ងៃទី១៨ សីហា ២០២៥ វេលាម៉ោង ៨:១០នាទីព្រឹក នៅលើផ្លូវខ្វែងផ្លូវលេខ៧០B កែងផ្លូវលេខ ៣៨២ ក្នុងភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា រថយន្តម៉ាក Toyota ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខព្រៃវែង 2A-4527 បើកបដោយឈ្មោះ យី ណារិន (ប្រុស, ២៩ឆ្នាំ) បានបើកពីកើតទៅលិច។ ពេលមកដល់ចំណុចកើតហេតុ រថយន្តនេះបានបុកម៉ូតូម៉ាក Honda Dream C125 ពណ៌ក្រហម ពាក់ផ្លាកលេខភ្នំពេញ 1G-5649 ដែលបើកបរបញ្ច្រាសទិសពីត្បូងទៅជើង។ អ្នកបើកបរម៉ូតូមានឈ្មោះ ង្វៀង យ៉ាំងបៃ (ប្រុស, ២៥ឆ្នាំ) និងអ្នករួមដំណើរឈ្មោះ ង្វៀង ធីហាន់ (ស្រី, ២៥ឆ្នាំ) ដែលពួកគេទាំងពីរនាក់ជាជនជាតិវៀតណាម។

    គ្រោះថ្នាក់នេះបណ្តាលឲ្យអ្នកបើកបរម៉ូតូឈ្មោះ ង្វៀង យ៉ាំងបៃ រងរបួសស្រាល ចំណែកអ្នករួមដំណើរឈ្មោះ ង្វៀង ធីហាន់ រងរបួសធ្ងន់។ អ្នករបួសត្រូវបានបញ្ជូនតាមរថយន្តពេទ្យទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកល្វាឯម។ ចំណែករថយន្តនិងម៉ូតូទាំងពីរគ្រឿងរងការខូចខាតធ្ងន់ដូចគ្នា។

    តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកក្នុងល្បឿនលឿន និងមិនបានមើលស្ថានភាពនៅផ្លូវប្រសព្វ ហើយអ្នកបើកបរម៉ូតូក៏ខ្វះការប្រុងប្រយ័ត្នផងដែរ។ បច្ចុប្បន្ន មធ្យោបាយពាក់ព័ន្ធត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកល្វាឯមដើម្បីបន្តចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.