Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កម្លាំងអាវុធហត្ថស្រុកកោះធំបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតបាន៣កញ្ចប់តូច
    សន្តិសុខសង្គម

    កម្លាំងអាវុធហត្ថស្រុកកោះធំបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៥នាក់ និងដកហូតបាន៣កញ្ចប់តូច

    August 21, 2025209 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកោះធំបានធ្វើការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន ខុសច្បាប់ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ៥នាក់។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:២០នាទី នៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ។

    យោងតាមរបាយការណ៍របស់លោកអនុសេនីយ៍ឯក រាំង សុភាព មេបញ្ជាការកងរាជអាវុធហត្ថស្រុកកោះធំបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរគ្រឿងញៀន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបានចុះទៅដល់ចំណុចកើតហេតុ។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញបុរសម្នាក់កំពុងដើរនៅលើផ្លូវបេតុងដោយមានការសង្ស័យ។ កម្លាំងអាវុធហត្ថបានធ្វើការសួរនាំ និងត្រួតពិនិត្យរកឃើញថ្នាំញៀន ២កញ្ចប់តូចលាក់ទុកក្នុងកញ្ចប់បារីក្នុងហោប៉ៅខោ។

    លោកមេបញ្ជាការបានបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យឈ្មោះ យ៉ែម ស៊ាន ហៅ តាសាមូម (ប្រុស, ៦៣ឆ្នាំ) មកកាន់មូលដ្ឋានកងរាជអាវុធហត្ថដើម្បីសាកសួរ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀនទាំង ២កញ្ចប់នោះជារបស់ខ្លួន ហើយនៅមានខ្លះទៀតទុកនៅឯផ្ទះ។ បន្ទាប់មក ក្រោមការអនុញ្ញាតពីឯកឧត្តម លាវ ស្រេង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល កម្លាំងអាវុធហត្ថបានចុះទៅឆែកឆេរផ្ទះរបស់ជនសង្ស័យ។ ពេលទៅដល់ផ្ទះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យចំនួន ៤នាក់ទៀតកំពុងប្រើប្រាស់គ្រឿងញៀននៅក្នុងផ្ទះ ហើយក៏បានឃាត់ខ្លួននៅនឹងកន្លែងតែម្ដង។ ជនសង្ស័យទាំង ៤នាក់នោះមានឈ្មោះ ប្រាំង មករា (ប្រុស, ៣៥ឆ្នាំ), ឈ្មោះ ស៊ាន បូផា (ស្រី, ៣៣ឆ្នាំ), ឈ្មោះ ប៉ម ផ្លយ (ប្រុស, ៣២ឆ្នាំ) និងឈ្មោះ ខេង ប៊ុនឆេង ហៅ ជេននី (ប្រុស, ២១ឆ្នាំ)។ ពួកគេទាំងអស់សុទ្ធតែមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ យ៉ែម ស៊ាន បានសារភាពថា ថ្នាំញៀនទាំង ៣កញ្ចប់នេះ គឺខ្លួនបានទិញពីបុរសម្នាក់ឈ្មោះ លីម រ៉ហ៊ីម (ប្រុស, ២២ឆ្នាំ) ដើម្បីទុកប្រើប្រាស់ និងលក់បន្ត។ បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ និងវត្ថុតាងទាំងអស់កំពុងត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.