Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ប្រតិបត្តិការធំ! សមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួនជនជាតិចិន ៣នាក់ រឹបអូសបានកាំភ្លើង គ្រឿងញៀន និងសម្ភារៈចាប់ជំរិតជាច្រើន
    សន្តិសុខសង្គម

    ប្រតិបត្តិការធំ! សមត្ថកិច្ចខណ្ឌកំបូលឃាត់ខ្លួនជនជាតិចិន ៣នាក់ រឹបអូសបានកាំភ្លើង គ្រឿងញៀន និងសម្ភារៈចាប់ជំរិតជាច្រើន

    August 22, 2025Updated:August 22, 202520 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ភ្នំពេញ៖ ជនសង្ស័យជនជាតិចិនចំនួន ៣នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលឃាត់ខ្លួន ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ សម្ភារៈសង្ស័យអាចធ្វើសកម្មភាពចាប់ជំរិត និងរក្សាទុកគ្រឿងញៀន។ ប្រតិបត្តិការនេះបានធ្វើឡើងបន្ទាប់ពីមានការស្រាវជ្រាវរយៈពេលមួយថ្ងៃពេញ។ ការឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោងប្រហែល ១៥:៣០នាទី នៅចំណុចបុរីអេស អិន អូ ក្នុងសង្កាត់ស្នោរ ខណ្ឌកំបូល។

    អនុវត្តតាមបទបញ្ជាផ្ទាល់របស់ឯកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌកំបូលបានសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ ចុះត្រួតពិនិត្យអាវុធជាតិផ្ទុះនៅលើផ្លូវជាតិលេខ៤ កាលពីថ្ងៃទី២០ ខែសីហា វេលាម៉ោង ២០:០០នាទី។ ក្នុងពេលនោះ សមត្ថកិច្ចបានត្រួតពិនិត្យរថយន្តម៉ាក Toyota Alphard ១គ្រឿង ដែលបើកបរដោយជនជាតិខ្មែរ ហើយបានរកឃើញកាបូបខ្មៅមួយមានសម្ភារៈមួយចំនួនដែលអាចជាមធ្យោបាយសម្រាប់ចាប់ជំរិត។

    ក្រោយពីសួរនាំជនជាតិខ្មែរទាំងពីរនាក់នោះ សមត្ថកិច្ចបានបន្តស្រាវជ្រាវ រហូតឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិចិនចំនួន ៣នាក់ នៅផ្ទះលេខ C០៥ ក្នុងបុរីអេស អិន អូ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាច្រើនរួមមាន៖ អាវុធខ្លីម៉ាក ZORAKI M906T ១ដើម, បង់ ១, គ្រាប់ ៤គ្រាប់, ស៊ីឡង់សឺ ១, ជញ្ជីងថ្លឹងគ្រឿងញៀន ២គ្រឿង, ម្សៅក្រាមពណ៌សថ្លាមួយចំនួនតូច, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន, ដំបងឆក់ ២, ខ្នោះ ២, ស្ព្រាយបាញ់ភ្នែក ៦កំប៉ុង, វិទ្យុទាក់ទង ២គ្រឿង, ដំបងដែករលាស់ ១, ខ្សែរិតពីជ័រ ១ថង់, កុំព្យូទ័រយួរដៃម៉ាក LENOVO ១គ្រឿង និងទូរស័ព្ទដៃ ៤គ្រឿង។ ក្រៅពីនេះ សមត្ថកិច្ចក៏បានដកហូតលិខិតឆ្លងដែន ១, ប័ណ្ណបើកបរ ១, កាតជនជាតិចិន ២សន្លឹក និងកាតជនជាតិវៀតណាម ១សន្លឹកផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យជនជាតិចិនទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌកំបូល ដើម្បីសាកសួរ និងបន្តនីតិវិធីច្បាប់ទៅតុលាការ។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.