Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មិនគួរឲ្យជឿ! កូនប្រុសប្រើប្រាស់គ្រឿងញៀនខ្ចីម៉ូតូម្តាយឲ្យមិត្តភក្ដិជិះបាត់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន
    សន្តិសុខសង្គម

    មិនគួរឲ្យជឿ! កូនប្រុសប្រើប្រាស់គ្រឿងញៀនខ្ចីម៉ូតូម្តាយឲ្យមិត្តភក្ដិជិះបាត់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន

    August 25, 202521 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កូនប្រុសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីយកម៉ូតូរបស់ម្ដាយដែលខ្លួនបានខ្ចី ទៅឲ្យមិត្តភក្ដិដែលទើបស្គាល់ជិះបាត់ ហើយមិនព្រមប្រគល់ឲ្យម្ដាយវិញ។ ជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ៦:០៥នាទីព្រឹក នៅភូមិឆក់ឈើនាង ឃុំឆក់ឈើនាង ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហន ឡាង (ស្រី, ៥៥ឆ្នាំ) ជាម្ដាយរបស់ជនសង្ស័យ។ ចំណែកជនសង្ស័យឈ្មោះ លី លៀង (ប្រុស, ៣១ឆ្នាំ) ដែលជាកូនប្រុស ត្រូវបានឃាត់ខ្លួននៅថ្ងៃទី២៤ សីហា ២០២៥ ហើយមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ ម៉ូតូដែលបាត់បង់មានម៉ាក Honda Dream C125 ពណ៌ខ្មៅ-ទឹកប៊ិច ពាក់ផ្លាកលេខភ្នំពេញ 1GG-4589។

    លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានចុះមកក្រោមផ្ទះហើយស្រាប់តែមិនឃើញម៉ូតូរបស់ខ្លួន។ ពេលសួរទៅកូនប្រុស ជនសង្ស័យបានឆ្លើយថា ម៉ូតូនោះបានឲ្យមិត្តភក្ដិម្នាក់ឈ្មោះ វី ដែលទើបស្គាល់កាលពីម្សិលមិញខ្ចីជិះទៅផ្សារអង្គស្នួលបាត់ហើយ។ លុះដល់ថ្ងៃទី២៤ សីហា ជនរងគ្រោះនៅតែមិនឃើញម៉ូតូ ក៏សម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលឆក់ឈើនាង។

    ក្រោយទទួលបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានប្រើប្រាស់គ្រឿងញៀនអស់រយៈពេល ២ឆ្នាំមកហើយ ហើយពិតជាបានឲ្យមិត្តភក្ដិឈ្មោះ វី ខ្ចីម៉ូតូជិះទៅបាត់ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.