Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កងរាជអាវុធហត្ថស្រុកអង្គស្នួលចាប់ខ្លួនបុរសម្នាក់ដែលជួញដូរគ្រឿងញៀនតាមប្រព័ន្ធ NoDrug
    សន្តិសុខសង្គម

    កងរាជអាវុធហត្ថស្រុកអង្គស្នួលចាប់ខ្លួនបុរសម្នាក់ដែលជួញដូរគ្រឿងញៀនតាមប្រព័ន្ធ NoDrug

    September 12, 2025Updated:September 12, 202555 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសម្នាក់ដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកអង្គស្នួល ធ្វើការឃាត់ខ្លួនបាន កាលពីយប់ថ្ងៃទី១១ កញ្ញា ២០២៥ នៅចំណុចភូមិចុងបង្គោល ឃុំបែកចាន។ ការចាប់ខ្លួននេះធ្វើឡើងតាមរយៈបណ្ដឹងពីប្រជាពលរដ្ឋល្អនៅក្នុងប្រព័ន្ធ NoDrug។

    លោកវរសេនីយ៍ត្រី ស៊ូ វ៉ាន់ធឿន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ដុំ ចំរើន (ប្រុស, ៣៣ឆ្នាំ) រស់នៅក្នុងភូមិឃុំកើតហេតុ។ កម្លាំងរបស់លោកបានចុះប្រតិបត្តិការភ្លាមៗ បន្ទាប់ពីទទួលបានព័ត៌មានតាមបណ្ដឹងលេខ ២៣៧៦ របស់កម្មវិធី NoDrug។ នៅពេលទៅដល់គោលដៅ ជនសង្ស័យត្រូវបានប្រទះឃើញកំពុងឈរនៅកន្លែងស្ងាត់មួយ ហើយនៅពេលសមត្ថកិច្ចសួរនាំ ជននេះបានបោះកញ្ចប់បារីដែលលាក់ទុកគ្រឿងញៀនចោល រួចរត់គេចខ្លួន តែត្រូវបានឃាត់ខ្លួនបានភ្លាមៗ។

    លោកមេបញ្ជាការបានបន្តថា វត្ថុតាងដែលដកហូតបានពីជនសង្ស័យរួមមាន ម្សៅក្រាមសថ្លា ត្រូវបានសង្ស័យថាជាសារធាតុញៀនចំនួន ៤កញ្ចប់។ ក្រោយការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពថា គ្រឿងញៀនទាំងនេះជារបស់ឈ្មោះ ញុន សំណាត (ប្រុស, ៣៨ឆ្នាំ) ដែលជាមុខសញ្ញាទើបចេញពីពន្ធនាគារ និងកំពុងគេចខ្លួន។ ឈ្មោះ ញុន សំណាត បានប្រើខ្លួនឲ្យយកគ្រឿងញៀនទាំងនេះទៅឲ្យគេជាច្រើនលើក។

    បច្ចុប្បន្ន ជនសង្ស័យ ដុំ ចំរើន និងវត្ថុតាង ត្រូវបានបញ្ជូនទៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.