Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សិស្សស្រីអាយុ ១០ ឆ្នាំស្លាប់ដោយសារលង់ទឹកប្រឡាយ! 
    សន្តិសុខសង្គម

    សិស្សស្រីអាយុ ១០ ឆ្នាំស្លាប់ដោយសារលង់ទឹកប្រឡាយ! 

    September 18, 202568 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    សូមមាតាបិតាទាំងអស់មេត្តាបង្កើនការប្រុងប្រយ័ត្នចំពោះកូនៗរបស់ខ្លួនជានិច្ច ជាពិសេសនៅជិតកន្លែងទឹក ! ករណីដ៏គួរឲ្យសង្វេគមួយបានកើតឡើងចំពោះក្មេងស្រីជាសិស្សម្នាក់ ដែលបានបាត់បង់ជីវិតដោយសារលង់ទឹកប្រឡាយ ខណៈឪពុកបានហាមប្រាមរួចហើយ។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ កញ្ញា ២០២៥ នៅប្រឡាយទឹកស្ថិតក្នុងភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ម៉េង មុីអុី (ស្រី, ១០ឆ្នាំ) រស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល។

    លោកអធិការបានបន្តថា តាមការសួរបំភ្លឺពីឪពុកជនរងគ្រោះឈ្មោះ ឃុន ម៉េង (ប្រុស, ៥៦ឆ្នាំ) គាត់បានប្រាប់ថា មុនពេលកើតហេតុ ជនរងគ្រោះបានជិះកង់លេងជាមួយប្អូនស្រីនិងក្មេងៗផ្សេងទៀត។ នៅពេលភ្លៀងធ្លាក់ ជនរងគ្រោះបានសុំទៅងូតទឹកភ្លៀងនៅដីឡូតិ៍ក្បែរនោះ តែឪពុកបានប្រាប់ថា “កុំទៅងូតទឹកប្រឡាយប្រយ័ត្នលង់”។ ប៉ុន្តែជនរងគ្រោះនៅតែជិះកង់ឌុបប្អូនស្រីចេញទៅ។ លុះដល់ម៉ោងជាង ៣រសៀល នាងជាប្អូនស្រីបានជិះកង់ត្រឡប់មកវិញតែម្នាក់ឯង ហើយបានប្រាប់ឪពុកថា បងស្រីបានរអិលជើងធ្លាក់ចូលក្នុងប្រឡាយលង់ទឹកបាត់ទៅហើយ។

    ភ្លាមៗនោះ ឪពុកជនរងគ្រោះបានជិះម៉ូតូទៅដល់កន្លែងកើតហេតុ ក៏ឃើញមានមនុស្សជាច្រើននៅទីនោះ ហើយសពកូនស្រីរបស់គាត់ត្រូវបានគេស្រង់ចេញពីទឹកមកហើយ។ តាមការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ និងសមត្ថកិច្ចជំនាញ ជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន។

    ក្រោយការពិនិត្យ សពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ក្នុងករណីដ៏សោកសៅនេះ ក្រុមគ្រួសារសពមិនមានការប្ដឹងផ្ដល់អ្វីនោះទេ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.