Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » លោតពីម៉ូតូចូលចម្ការចេក! ជនសង្ស័យជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន
    សន្តិសុខសង្គម

    លោតពីម៉ូតូចូលចម្ការចេក! ជនសង្ស័យជួញដូរគ្រឿងញៀនត្រូវនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន

    September 27, 202549 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងនគរបាលស្រុកកៀនស្វាយបានធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលពាក់ព័ន្ធនឹងការជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់។ ការចាប់ខ្លួននេះធ្វើឡើងកាលពីយប់ថ្ងៃទី២៦ កញ្ញា ២០២៥ នៅភូមិឈើទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ កែម ឧត្តម (ប្រុស, ៤០ឆ្នាំ) ដែលជាមុខសញ្ញាជួញដូរ និងឈ្មោះ ជន ចាន់ធា (ប្រុស, ៣១ឆ្នាំ) ដែលជាអ្នករក្សាទុក។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ វត្ថុតាងសរុបដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់ (តូច ១, មធ្យម ១) ទម្ងន់ ៥,៤ក្រាម, ម៉ូតូ Honda Dream ១គ្រឿង ស៊េរី២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FQ-6415, ទូរសព្ទ Oppo ១គ្រឿង និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់មួយចំនួន។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ បាន សំបុក (ហៅវ៉ុក) (ប្រុស, ៤០ឆ្នាំ) បានរត់គេចខ្លួនបាត់។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលបានចេញល្បាតក្នុងភូមិសាស្ត្រឃុំឈើទាល ហើយបានប្រទះឃើញជនសង្ស័យ ២នាក់ជិះម៉ូតូឌុបគ្នាគួរឲ្យសង្ស័យ។ ពេលសមត្ថកិច្ចហៅឲ្យឈប់ ជនសង្ស័យមិនព្រមឈប់ទេ តែបានព្យាយាមរត់គេច។ ជនសង្ស័យឈ្មោះ កែម ឧត្តម បានលោតចុះពីម៉ូតូរត់ចូលក្នុងចម្ការចេក ហើយបានក្រវាត់ថ្នាំញៀនចោល។ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ រួមទាំងរើសយកថ្នាំញៀន ២កញ្ចប់ដែលគេក្រវាត់ចោល។ ក្រោយមក កម្លាំងនគរបាលបានទៅដល់ផ្ទះរបស់ឈ្មោះ បាន សំបុក ដើម្បីតាមចាប់ខ្លួន តែជននោះបានគេចខ្លួនបាត់ទៅហើយ។ ពេលឆែកឆេរផ្ទះ សមត្ថកិច្ចបានរកឃើញសម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ កែម ឧត្តម បានសារភាពថា ខ្លួនបានទិញថ្នាំញៀនពីឈ្មោះ បាន សំបុក តម្លៃ ២៥០.០០០រៀល ដើម្បីយកមកលក់បន្ត។ ខ្លួនធ្លាប់ទិញពីជននេះចំនួន ១៥ដងមកហើយ។ ចំណែកជនសង្ស័យឈ្មោះ ជន ចាន់ធា បានសារភាពថា ខ្លួនធ្លាប់ទិញថ្នាំញៀនពីឈ្មោះ កែម ឧត្តម ២ដងមកហើយ ក្នុងតម្លៃ ៣០.០០០រៀលម្តងៗ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.