Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » លោតពីលើម៉ូតូក្រវាត់ថ្នាំញៀនចោល! នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន
    សន្តិសុខសង្គម

    លោតពីលើម៉ូតូក្រវាត់ថ្នាំញៀនចោល! នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនយុវជនម្នាក់ពាក់ព័ន្ធការជួញដូរគ្រឿងញៀន

    September 29, 2025231 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួនបាន ក្រោយពីលោតចុះពីលើម៉ូតូរត់គេចខ្លួន និងបានក្រវាត់ថ្នាំញៀនចោល។ ការចាប់ខ្លួននេះធ្វើឡើងនៅព្រឹកថ្ងៃទី២៨ កញ្ញា ២០២៥ នៅភូមិព្រែកតានប់២ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ អាត វណ្ណនី (ប្រុស, ២៥ឆ្នាំ) រស់នៅភូមិព្រែកតានប់ ឃុំកំពង់ស្វាយ។ ជននេះត្រូវបានកម្លាំងប៉ុស្តិ៍នគរបាលកំពង់ស្វាយឃាត់ខ្លួន ក្រោយសហការជាមួយប្រជាការពារចុះល្បាតក្នុងភូមិសាស្ត្រ។ ពេលនោះ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យជិះម៉ូតូគួរឲ្យសង្ស័យ ហើយបានហៅឲ្យឈប់ តែជនសង្ស័យមិនព្រម ហើយព្យាយាមរត់គេច។ ជនសង្ស័យបានលោតចុះពីម៉ូតូ ហើយក្រវាត់ថ្នាំញៀនចោល តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ។

    លោកអធិការបានបន្តថា វត្ថុតាងដែលដកហូតបានមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ៣កញ្ចប់ (តូច ១, មធ្យម ២) ទម្ងន់ ៤,៥៤ក្រាម និងម៉ូតូគុបជ្រុងគ្មានស្លាកលេខ ១គ្រឿង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ អាត វណ្ណនី បានសារភាពថា ថ្នាំញៀននេះជារបស់ឈ្មោះ រស់ ភារី (ហៅអាធំ) (ប្រុស, ៤២ឆ្នាំ) ដែលបានប្រើខ្លួនឲ្យយកទៅប្រគល់ឲ្យមនុស្សប្រុសម្នាក់ទៀត។ ក្រោយបានចម្លើយនេះ កម្លាំងជំនាញនគរបាលស្រុកបានបន្តស្រាវជ្រាវរកឈ្មោះ រស់ ភារី តែជននេះបានគេចខ្លួនបាត់ទៅហើយ។

    បច្ចុប្បន្ន ជនសង្ស័យឈ្មោះ អាត វណ្ណនី រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.