Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ក្រុមចងការប្រាក់ខុសច្បាប់ មានទាំងជនជាតិខ្មែរ និងវៀតណាម ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន
    សន្តិសុខសង្គម

    ក្រុមចងការប្រាក់ខុសច្បាប់ មានទាំងជនជាតិខ្មែរ និងវៀតណាម ត្រូវបាននគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន

    September 30, 2025Updated:September 30, 202546 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមជនសង្ស័យ ៣នាក់ ដែលក្នុងនោះមានជនជាតិវៀតណាម ២នាក់ និងជនជាតិខ្មែរម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួនបាន កាលពីថ្ងៃទី២៨ កញ្ញា ២០២៥ បន្ទាប់ពីពួកគេធ្វើសកម្មភាពដើរចងការប្រាក់ (លុយរាប់) ដោយយកសៀវភៅគ្រួសារ និងអត្តសញ្ញាណប័ណ្ណរបស់ប្រជាពលរដ្ឋជាការបញ្ចាំ។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់មានឈ្មោះ រ៉ន ឆរី (ស្រី, ៤៤ឆ្នាំ) មុខរបរមេផ្ទះ, ឈ្មោះ ង៉ យ៉ាំងធីង (ប្រុស, ៤១ឆ្នាំ) មុខរបរអ្នកបកប្រែ សញ្ជាតិវៀតណាម និងឈ្មោះ DO THE HIEN (ប្រុស, ២៦ឆ្នាំ) សញ្ជាតិវៀតណាម។

    សមត្ថកិច្ចបានបន្តថា ក្រោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋនៅម៉ោង ១៦:០០នាទីថា មានក្រុមជនសង្ស័យខាងលើកំពុងធ្វើសកម្មភាពចងការប្រាក់ កម្លាំងជំនាញព្រហ្មទណ្ឌស្រុក សហការជាមួយប្រជាការពារ និងប៉ុស្តិ៍នគរបាលរដ្ឋបាលសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យទាំង ៣នាក់ភ្លាមៗ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ៣នាក់បានឆ្លើយសារភាពថា ពួកគេពិតជាបានយកលុយមកចងការប្រាក់ដោយតម្រូវឲ្យប្រជាពលរដ្ឋយកឯកសារដើមដូចជាសៀវភៅស្នាក់នៅ (ក២) សៀវភៅគ្រួសារ (ក៤) និងអត្តសញ្ញាណប័ណ្ណជាការបញ្ចាំ ទើបអាចខ្ចីបាន។ ពួកគេបានកំណត់ថា សម្រាប់ការខ្ចីប្រាក់ ១លានរៀល គឺត្រូវបង់ក្នុងរយៈពេល ៤២ថ្ងៃ ក្នុងមួយថ្ងៃត្រូវបង់ទាំងការទាំងដើមចំនួន ៣០.០០០រៀល និងបង់កម្រៃជើងសារ ១១០.០០០រៀល។

    តាមការបំភ្លឺរបស់ប្រជាពលរដ្ឋដែលបានខ្ចីប្រាក់ បានបញ្ជាក់ថា ជនសង្ស័យតម្រូវឲ្យពួកគេបង់កម្រៃជើងសារចំនួន ១០០.០០០រៀលឡើងទៅ និងបង់ត្រឡប់សងតាមរយៈ QR Code របស់គណនី ABA CB ដែលមានឈ្មោះ DO THE NIEN។ ក្រុមជនសង្ស័យនេះបានធ្វើសកម្មភាពចងការប្រាក់ឲ្យប្រជាពលរដ្ឋចំនួន ១០នាក់ នៅក្នុងស្រុកកណ្ដាលស្ទឹងចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ កញ្ញា ២០២៥។

    វត្ថុតាងដែលដកហូតបានរួមមាន៖ សៀវភៅស្នាក់នៅ ៤ច្បាប់, សៀវភៅគ្រួសារ ១ច្បាប់, អត្តសញ្ញាណប័ណ្ណ ១សន្លឹក, ឯកសារកិច្ចសន្យា ៩ច្បាប់ដែលបានសរសេររួច, ប្រដាប់កៀប ១, ប្រាក់ខ្មែរចំនួន ៤.០០០.០០០រៀល, ប្រាក់ដុល្លារចំនួន ១.៥០០ដុល្លារ, លិខិតឆ្លងដែន និងឯកសារផ្សេងៗទៀតមួយចំនួន រួមទាំងម៉ូតូ ២គ្រឿង និងទូរសព្ទ ៤គ្រឿង។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.