Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » រថយន្តបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ស្លាប់ និងរបួសមនុស្ស ៤ នាក់ទៀតនៅស្រុកពញាឮ
    សន្តិសុខសង្គម

    រថយន្តបុករះម៉ូតូ ៣គ្រឿង បណ្ដាលឲ្យប្ដីប្រពន្ធ ២នាក់ស្លាប់ និងរបួសមនុស្ស ៤ នាក់ទៀតនៅស្រុកពញាឮ

    September 30, 2025144 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ប្ដីប្រពន្ធ ២នាក់បានបាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែងកើតហេតុ ខណៈដែលរថយន្តមួយគ្រឿងបានបើកបុករះម៉ូតូចំនួន ៣គ្រឿង។ ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅព្រឹកថ្ងៃទី២៩ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៥ (ផ្លូវចាស់) ក្នុងភូមិចេតិយទ្រេត ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ដួង តេង អធិការនគរបាលស្រុកពញាឮ បានឲ្យដឹងថា ករណីនេះបង្កឡើងដោយរថយន្តម៉ាក SSANG YOUNG ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AT-0048 ដែលអ្នកបើកបរមិនស្គាល់អត្តសញ្ញាណបានបើករត់គេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ រថយន្តនេះបានបើកបុករះម៉ូតូ ៣គ្រឿងដែលធ្វើដំណើរផ្ទុយទិសគ្នា។

    ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមាន ២នាក់ គឺឈ្មោះ ជា ខឹម (ប្រុស, ៥៥ឆ្នាំ) និងភរិយាឈ្មោះ តូច ស្រី (ស្រី, ៥៣ឆ្នាំ) ដែលរស់នៅក្នុងភូមិអំពិលផ្អែម ឃុំវិហារលួង។ ចំណែកជនរងគ្រោះដែលរបួសធ្ងន់ស្រាលមាន ៤នាក់ រួមមាន៖ ឈ្មោះ ឯម ម៉េត (ស្រី, ៤២ឆ្នាំ) របួសធ្ងន់, ឈ្មោះ ម៉េង ស្រស់ (ប្រុស, ៣០ឆ្នាំ) របួសស្រាល, ឈ្មោះ ហួរ ស្រីនាង (ស្រី, ២៧ឆ្នាំ) របួសស្រាល, និងឈ្មោះ ម៉ន ផា (ស្រី, ៤៥ឆ្នាំ) របួសស្រាល។

    លោកអធិការបានបន្តថា ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ ពិនិត្យនិងវាស់វែង។ សពប្ដីប្រពន្ធទាំង ២នាក់ត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះដែលរបួសត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្តបង្កមានការធ្វេសប្រហែស បើកលឿននៅត្រង់ផ្លូវកោង។

    ចំពោះមធ្យោបាយធ្វើដំណើរដែលរងការខូចខាត រថយន្តមានការខូចខាតស្រាល ចំណែកម៉ូតូទាំង ៣គ្រឿងរងការខូចខាតធ្ងន់ ហើយត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីបន្តនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.