Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចោរគាស់ផ្ទះភ្លេចមើលម៉ោងម្ចាស់ផ្ទះត្រឡប់មកវិញ ត្រូវឃាត់ខ្លួននៅក្នុងផ្ទះ
    Uncategorized

    ចោរគាស់ផ្ទះភ្លេចមើលម៉ោងម្ចាស់ផ្ទះត្រឡប់មកវិញ ត្រូវឃាត់ខ្លួននៅក្នុងផ្ទះ

    October 8, 202516 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសម្នាក់បានធ្វើសកម្មភាពគាស់ផ្ទះលួចទ្រព្យសម្បត្តិ ខណៈម្ចាស់មិននៅ តែភ្លេចគិតថាដល់ម៉ោងម្ចាស់ផ្ទះត្រឡប់មកវិញ។ ជនសង្ស័យរូបនេះត្រូវបានម្ចាស់ផ្ទះឃើញទាន់ ហើយបានទូរសព្ទប្ដឹងសមត្ថកិច្ចឲ្យចុះមកឃាត់ខ្លួននៅក្នុងផ្ទះតែម្ដង កាលពីព្រឹកថ្ងៃទី៧ តុលា ២០២៥។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកហូរកើត១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡេន វុទ្ធា (ប្រុស, ៣៣ឆ្នាំ) ដែលរស់នៅភូមិទួលរកា ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ ចំណែកជនរងគ្រោះមានឈ្មោះ ចំរើន ប៊ុនថន (ប្រុស, ៥២ឆ្នាំ) មុខរបរមេជាងសំណង់។

    លោកអធិការបានបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះជាម្ចាស់ផ្ទះ បានឲ្យដឹងថា នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៧ តុលា ២០២៥ គាត់បានចាក់សោផ្ទះចេញទៅធ្វើការនៅសង្កាត់ព្រែកកំពឹស។ លុះដល់វេលាម៉ោង ១១និង៣០នាទី ថ្ងៃដដែល ជនរងគ្រោះក៏បានត្រឡប់មកពីធ្វើការងារវិញដល់ផ្ទះ ស្រាប់តែឃើញទ្វារបាត់សោរ ហើយមានជាប់គន្លឹះពីខាងក្នុង។ ជនរងគ្រោះក៏បានទៅមើលតាមបង្អួចក្រោយផ្ទះ ហើយឃើញជនសង្ស័យកំពុងរើខោអាវ និងឥវ៉ាន់នៅក្នុងផ្ទះ។ មិនបង្អង់យូរ ជនរងគ្រោះក៏បានយកសោរដែលជនសង្ស័យបោះចោលនៅក្បែរនោះ មកចាក់គន្លឹះទ្វារពីខាងក្រៅ ហើយបានទូរសព្ទប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ព្រែកហូរឲ្យចុះមកអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យនៅក្នុងផ្ទះតែម្ដង។

    វត្ថុតាងដែលដកហូតបានរួមមាន សោរសូឡិច ១, ទួរណឺវីស ៣ដើម, កូនផ្លែកាំបិត ៣, ប្រអប់ដាក់កូនកាំបិត ២ និងទូរស័ព្ទរបស់ជនសង្ស័យ ១គ្រឿង។ ទ្រព្យសម្បត្តិរបស់ម្ចាស់ផ្ទះដែលបាត់បង់រួមមាន ខ្សែកធ្វើពីលោហៈធាតុពណ៌ទឹកប្រាក់ ១ខ្សែ, បន្តោងខ្សែករូបព្រះធ្វើពីលោហៈធាតុពណ៌ទង់ដែង ១, បន្តោងខ្សែករូបជ្រូកព្រៃស្រោបលោហៈធាតុពណ៌ទង់ដែង ៤, និងសំលៀកបំពាក់មួយចំនួន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចូលទៅក្នុងផ្ទះរបស់ជនរងគ្រោះប្រាកដមែន តែបដិសេធថា ខ្លួនមិនបានលួចយកសម្ភារៈដែលបានបាត់បង់នោះទេ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.