Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ស្ត្រីដៃរហ័ស លួច iPhone និស្សិតស្រីទុកលើម៉ូតូនៅមាត់ទន្លេ រត់មិនរួចត្រូវម្ចាស់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច
    សន្តិសុខសង្គម

    ស្ត្រីដៃរហ័ស លួច iPhone និស្សិតស្រីទុកលើម៉ូតូនៅមាត់ទន្លេ រត់មិនរួចត្រូវម្ចាស់ដេញចាប់ប្រគល់ឲ្យសមត្ថកិច្ច

    December 9, 202530 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ស្ត្រីម្នាក់មុខរបរអ្នកលាងចាន ត្រូវបានកម្លាំងនគរបាលក្រុងតាខ្មៅធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីធ្វើសកម្មភាពលួចយកទូរស័ព្ទដៃស៊េរីទំនើបមួយគ្រឿងពីនិស្សិតស្រីម្នាក់ដែលកំពុងអង្គុយលេងនៅមាត់ទន្លេ ប៉ុន្តែរត់គេចខ្លួនមិនរួចត្រូវបានម្ចាស់ដេញចាប់បាន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៩និង៣០នាទីយប់ ថ្ងៃទី៧ ធ្នូ ២០២៥ នៅចំណុចសួនច្បារមាត់ទន្លេ (ច្រមុះជ្រូក) ស្ថិតក្នុងភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ឡាង សុភា (ស្រី, ៤២ឆ្នាំ) មុខរបរលាងចាន មានទីលំនៅសង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ (ពិនិត្យទឹកនោម គ្មានសារធាតុញៀន)។ ចំណែកឯជនរងគ្រោះមានឈ្មោះ រ៉េត រីហ្សា (ស្រី, ២០ឆ្នាំ) មុខរបរនិស្សិត មានទីលំនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកអធិការក្រុង បានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានទៅអង្គុយលេងនៅចំណុចច្រមុះជ្រូកមាត់ទន្លេក្រុងតាខ្មៅ ដោយបានទុកទូរស័ព្ទដៃមួយគ្រឿងម៉ាក iPhone 12 Pro Max ពណ៌ស នៅលើម៉ូតូរបស់ខ្លួន។ ឃើញឱកាសល្អ ជនសង្ស័យឈ្មោះ ឡាង សុភា ក៏បានដើរចូលមកធ្វើសកម្មភាពលួចយកទូរស័ព្ទនោះ រួចព្យាយាមរត់គេចខ្លួន។ ភ្លាមៗនោះ ជនរងគ្រោះបានឃើញទាន់ ក៏ស្ទុះដេញតាមចាប់ឃាត់ខ្លួនជនសង្ស័យបានសម្រេច រួមជាមួយវត្ថុតាង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលតាខ្មៅ ដើម្បីសាកសួរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានធ្វើសកម្មភាពលួចយកទូរស័ព្ទដៃរបស់ជនរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.