Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ក្មេងទំនើង ៨នាក់ ណាត់គ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤១ ត្រូវនគរបាលស្រុកអង្គស្នួល ព័ទ្ធចាប់យកទៅអប់រំ និងធ្វើអនាម័យ
    សន្តិសុខសង្គម

    ក្មេងទំនើង ៨នាក់ ណាត់គ្នាបង្ហោះម៉ូតូតាមផ្លូវជាតិលេខ៤១ ត្រូវនគរបាលស្រុកអង្គស្នួល ព័ទ្ធចាប់យកទៅអប់រំ និងធ្វើអនាម័យ

    December 10, 20259 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមយុវជនទំនើងមួយក្រុមមានគ្នា ៨នាក់ ដែលតែងតែធ្វើសកម្មភាពជិះម៉ូតូបង្ហោះយ៉ាងអាណាធិបតេយ្យតាមដងផ្លូវសាធារណៈ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួល ចុះប្រតិបត្តិការបង្ក្រាបនិងឃាត់ខ្លួនបានជាក់ស្តែង ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៣និង១៥នាទី ទៀបភ្លឺ ថ្ងៃទី៩ ធ្នូ ២០២៥ នៅតាមបណ្ដោយផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិព្រៃគោ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ក្រុមជនសង្ស័យទាំង ៨នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមានឈ្មោះ ផល សុភានិត (ប្រុស, ១៩ឆ្នាំ), ឈ្មោះ សៀង សំណាង (ប្រុស, ១៩ឆ្នាំ), ឈ្មោះ ខេន រដ្ឋធានី (ប្រុស, ១៩ឆ្នាំ), ឈ្មោះ ផន សូវីត (ប្រុស, ១៧ឆ្នាំ), ឈ្មោះ ខ្លឹង សីហា (ប្រុស, ១៨ឆ្នាំ), ឈ្មោះ និន សុផានុ (ប្រុស, ១៦ឆ្នាំ), ឈ្មោះ សួង តេជពលះ (ប្រុស, ១៦ឆ្នាំ) និងឈ្មោះ រ៉ាន ភារុន (ប្រុស, ១៤ឆ្នាំ)។

    លោកអធិការស្រុក បានបន្តថា នៅមុនពេលកើតហេតុ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលលំហាច សហការជាមួយប្រជាការពារភូមិ បានចេញល្បាតក្នុងមូលដ្ឋាន ក៏ទទួលបានព័ត៌មានពីប្រជាពលរដ្ឋល្អថា មានក្មេងទំនើងមួយក្រុមកំពុងធ្វើសកម្មភាពបង្ហោះម៉ូតូនៅចំណុចខាងលើ។ ភ្លាមៗនោះ កម្លាំងប៉ុស្ដិ៍បានសហការជាមួយកម្លាំងជំនាញព្រហ្មទណ្ឌ និងកម្លាំងប្រឆាំងគ្រឿងញៀនស្រុក ចុះទៅអន្តរាគមន៍ដល់កន្លែងកើតហេតុ និងឃាត់ខ្លួនបានទាំងមនុស្ស និងវត្ថុតាងតែម្ដង។

    លោកវរសេនីយ៍ឯក មាន សំណាង បានបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមានម៉ូតូចំនួន ៤គ្រឿង។ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានឆ្លើយសារភាពថា ពិតជាបានធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមផ្លូវសាធារណៈពិតប្រាកដមែន ហើយកន្លងមកធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនលើកមកហើយ។

    បច្ចុប្បន្ន ក្រុមយុវជនទាំងនេះ ត្រូវបានកម្លាំងជំនាញអនុវត្តវិធានការរដ្ឋបាល ដោយតម្រូវឲ្យធ្វើការអប់រំរយៈពេលពី ៣៦ម៉ោង ទៅ ៤៨ម៉ោង និងតម្រូវឲ្យធ្វើអនាម័យនៅក្នុងបរិវេណអធិការដ្ឋាន ព្រមទាំងអញ្ជើញអាណាព្យាបាលមកធ្វើកិច្ចសន្យាអប់រំតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.