Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួនយុវជនម្នាក់ រឹបអូសបានជិត ៤០កញ្ចប់តូច
    សន្តិសុខសង្គម

    កម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួនយុវជនម្នាក់ រឹបអូសបានជិត ៤០កញ្ចប់តូច

    August 8, 202533 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ យុវជនម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលឃាត់ខ្លួន ក្រោយធ្វើសកម្មភាពជួញដូរ និងរក្សាទុកគ្រឿងញៀនខុសច្បាប់នៅចំណុចភូមិព្រែកផ្ដៅ ឃុំរកាកោងទី១ ថ្ងៃទី៧ សីហា ២០២៥ វេលាម៉ោង ១៧:០០នាទី។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានថាមានមុខសញ្ញាជួញដូរគ្រឿងញៀននៅចំណុចកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី១ បានសហការជាមួយកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន និងកម្លាំងប្រជាការពារ ចុះធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ផល្លី ម៉េងលាង ហៅ សានម៉ៅ (ប្រុស, ២៨ឆ្នាំ)។ ក្នុងពេលនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនចំនួន ៣៨កញ្ចប់តូច ដែលមានទម្ងន់សរុប ៦,២៦ក្រាម និងកាបូបសម្រាប់ដាក់ថ្នាំញៀន ១ផងដែរ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនបានទិញថ្នាំញៀនពីឈ្មោះ ម៉ៅ លូ នៅភូមិជ្រែមួយរយ ឃុំសំបួរមាស ស្រុកមុខកំពូល ក្នុងតម្លៃ ៣៥០.០០០រៀល។ ក្រោយមក ជនសង្ស័យបានយកថ្នាំញៀននោះមករំលែកបានចំនួន ៤៨កញ្ចប់តូច ហើយបានលក់ទៅឲ្យជនមិនស្គាល់ឈ្មោះអស់ ១០កញ្ចប់តូច នៅសល់ ៣៨កញ្ចប់ទុកជាប់ខ្លួនដើម្បីចែកចាយលក់បន្ត។ ជនសង្ស័យត្រូវបានធ្វើតេស្តទឹកនោមរកសារធាតុញៀន ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន(- )។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.