Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » វាយក្បាលប្រពន្ធនឹងចានបាយថ្ម ព្រមទាំងគំរាមសម្លាប់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន
    សន្តិសុខសង្គម

    វាយក្បាលប្រពន្ធនឹងចានបាយថ្ម ព្រមទាំងគំរាមសម្លាប់ ត្រូវបានសមត្ថកិច្ចក្រុងតាខ្មៅឃាត់ខ្លួន

    August 8, 202527 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ស្ត្រីជាប្រពន្ធម្នាក់បានសម្រេចចិត្តដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនប្តីរបស់ខ្លួន បន្ទាប់ពីជនសង្ស័យបានធ្វើសកម្មភាពវាយក្បាលនាងនឹងចានបាយថ្ម រួចគំរាមថានឹងសម្លាប់។ ករណីហិង្សាក្នុងគ្រួសារនេះបានកើតឡើងកាលពីវេលាម៉ោង ១៦:៤០នាទី ថ្ងៃទី៦ សីហា ២០២៥ នៅភូមិស្វាយពុំត្រង់ សង្កាត់កោះអន្លង់ចិន ក្រុងតាខ្មៅ។

    ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ កែវ វណ្ណឌី (ស្រី, ២៤ឆ្នាំ) បានរងរបួសពកលើក្បាលដោយសារជនសង្ស័យជាប្តីយកចានបាយថ្មវាយ។ ចំណែកជនសង្ស័យឈ្មោះ ផាន ពេជ្រ (ប្រុស, ៣១ឆ្នាំ) ដែលជាប្តីរបស់ជនរងគ្រោះ មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+) សារធាតុញៀនផងដែរ។

    សមត្ថកិច្ចបានបន្តថា តាមការបំភ្លឺរបស់ជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់តែងតែរករឿងវាយធ្វើបាបជាញឹកញាប់ក្រោយពេលប្រើប្រាស់ថ្នាំញៀន។ លុះដល់ថ្ងៃកើតហេតុ ក្រោយពីជិះម៉ូតូទៅយកនាងចេញពីធ្វើការមកដល់ផ្ទះ ជនសង្ស័យក៏ស្រែកចោទប្រកាន់ថាប្រពន្ធលួចលាក់មានប្រុស រួចស្ទុះយកចានបាយថ្មវាយក្បាលបណ្តាលឲ្យនាងពក និងបែកចានបាយ។ ពេលនោះ ជនរងគ្រោះបានរត់ចេញទៅពួននៅផ្ទះអ្នកជិតខាង។ ជនសង្ស័យក៏បានដើររកជនរងគ្រោះដោយកាន់កាំបិតបុ័ងតោស្រែកគំរាមថា “បើរកឃើញ អញនឹងកាប់នាងឯងឲ្យងាប់!”។

    ដោយអស់ការស៊ូទ្រាំ ជនរងគ្រោះក៏សម្រេចចិត្តដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលកោះអន្លង់ចិនដើម្បីឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមានកាំបិតបុ័ងតោ ១ដើម និងបំណែកចានបាយដែលបែក។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានវាយក្បាលប្រពន្ធ និងគំរាមសម្លាប់ពិតប្រាកដមែន ក្រោយពេលខ្លួនប្រើប្រាស់ថ្នាំញៀនរួច។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការបន្តតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.