Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តក់ស្លុត! ក្រុមចោរឆក់កាបូបដកកាំភ្លើងបាញ់គំរាមជនរងគ្រោះ តែបក្ខពួកម្នាក់ត្រូវអ្នកដំណើរជិះម៉ូតូបុកដួលសន្លប់នៅកណ្ដាលស្ទឹង
    សន្តិសុខសង្គម

    តក់ស្លុត! ក្រុមចោរឆក់កាបូបដកកាំភ្លើងបាញ់គំរាមជនរងគ្រោះ តែបក្ខពួកម្នាក់ត្រូវអ្នកដំណើរជិះម៉ូតូបុកដួលសន្លប់នៅកណ្ដាលស្ទឹង

    August 11, 2025Updated:August 11, 202552 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ហេតុការណ៍តក់ស្លុតមួយបានកើតឡើងនៅស្រុកកណ្ដាលស្ទឹង ខណៈដែលក្រុមចោរឆក់កាបូបមួយក្រុម បានដកកាំភ្លើងបាញ់គំរាមទៅលើជនរងគ្រោះ។ យ៉ាងណាមិញ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកទាំងនោះ ត្រូវអ្នកដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីធ្វើសកម្មភាពរួច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ១:៤០នាទីរំលងអធ្រាត្រ នៅចំណុចភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង។

    ប្រភពសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ ពៅ ស្រីលីន (ស្រី, ៣០ឆ្នាំ) បានហៅ PassApp មួយគ្រឿងមកយកខ្លួននៅមុខហាង KTV មួយកន្លែង ដើម្បីត្រឡប់ទៅផ្ទះវិញ។ ពេលនោះ ជនរងគ្រោះឈ្មោះ ខុន ស្រីនិច (ស្រី, ២២ឆ្នាំ) និងនារីម្នាក់ទៀតមិនស្គាល់ឈ្មោះក៏បានជិះ PassApp ទៅជាមួយដែរ ដោយមានអ្នកបើក PassApp ឈ្មោះ ម៉ៅ ឌី (ប្រុស, ៣៦ឆ្នាំ)។ ក្រោយពីជូននារីមិនស្គាល់ឈ្មោះចុះរួច ជនរងគ្រោះទាំងបីនាក់ក៏បានធ្វើដំណើរតាមផ្លូវជាតិលេខ២ ពីត្បូងទៅជើង។

    ប្រភពដដែលបានបន្តថា ពេលជិះទៅដល់ចំណុចកើតហេតុ ក្រុមជនសង្ស័យមានគ្នាចំនួន ៤នាក់ ក៏បានធ្វើសកម្មភាពឆក់កាបូបរបស់ជនរងគ្រោះឈ្មោះ ពៅ ស្រីលីន។ ខណៈពេលនោះ ជនរងគ្រោះបានទាញកាបូបទៅវិញទៅមកជាមួយជនសង្ស័យបណ្តាលឲ្យកាបូបជ្រុះដល់ដី។ អ្នកបើក PassApp បានបកត្រឡប់ក្រោយដើម្បីរើសកាបូបនោះវិញ ស្រាប់តែបក្ខពួកជនសង្ស័យបានដកកាំភ្លើងបាញ់គំរាមមកលើជនរងគ្រោះ រួចក៏ចុះរើសកាបូបជិះគេចខ្លួនបាត់។ ដោយឡែក ជនសង្ស័យឈ្មោះ សាន វាសនា (ប្រុស, ៣៧ឆ្នាំ) ដែលកាន់កាំភ្លើងបាញ់មកលើជនរងគ្រោះនោះ ត្រូវបានអ្នកដំណើរម្នាក់ជិះម៉ូតូបុកដួលសន្លប់នៅកន្លែងកើតហេតុ។ ពេលនោះ កាំភ្លើងបានខ្ទាតចេញពីដៃខ្ទាតទៅឆ្ងាយប្រមាណ ១៥ម៉ែត្រ។

    ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជើងកើប បានចុះទៅដល់កន្លែងកើតហេតុ និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សាន វាសនា ព្រមទាំងដកហូតបានវត្ថុតាងមានកាំភ្លើងខ្លីម៉ាក AK SAARMS AK21 ១ដើម, បង់ ១, គ្រាប់ ៥គ្រាប់ និងកាបូបក្រវ៉ាត់ចង្កេះមួយ។ ជនសង្ស័យរូបនេះមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សម្ភារៈដែលបាត់បង់មានកាបូប ១, ទូរស័ព្ទដៃ iPhone 15 ១គ្រឿង និងលុយ ១០០.០០០រៀល។ បច្ចុប្បន្ន ជនសង្ស័យដែលត្រូវឃាត់ខ្លួនត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹងដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។ ចំណែកបក្ខពួករបស់គេឈ្មោះ ភា (ប្រុស, ៣៦ឆ្នាំ), ឈ្មោះ សៃ ស៊ីភុន (ប្រុស, ២២ឆ្នាំ) និងម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណ បានគេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួន៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.