Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សង្វេគ! ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្បែរស្ពានឫស្សីសម្រាប់ឆ្លងប្រឡាយនៅស្រុកមុខកំពូល
    សន្តិសុខសង្គម

    សង្វេគ! ក្មេងប្រុសម្នាក់លង់ទឹកស្លាប់ក្បែរស្ពានឫស្សីសម្រាប់ឆ្លងប្រឡាយនៅស្រុកមុខកំពូល

    August 12, 2025Updated:August 12, 202513 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្តាល៖ ក្មេងប្រុសម្នាក់បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័មនៅក្បែរស្ពានដើមឫស្សីសម្រាប់ដើរឆ្លងប្រឡាយទឹកមួយកន្លែង។ ហេតុការណ៍ដ៏សោកសៅនេះបានកើតឡើងនៅថ្ងៃទី១០ សីហា ២០២៥ វេលាម៉ោង ១៦:៥០នាទី នៅខាងក្រោយភូមិដើមជ្រៃ ឃុំរកាកោងទី២ ស្រុកមុខកំពូល។

    យោងតាមការបំភ្លឺរបស់ប្រជាពលរដ្ឋម្នាក់ឈ្មោះ សុខ ពៅ (ប្រុស, ២៣ឆ្នាំ) បានប្រាប់សមត្ថកិច្ចថា មានក្មេងស្រីម្នាក់បានរត់មកហៅគាត់ឲ្យទៅជួយកុមាររងគ្រោះដែលលង់ទឹក។ ជាអកុសល ក្រោយពីចុះរាវក្នុងទឹកប្រឡាយប្រមាណ ២០នាទី ទើបរកសពកុមាររងគ្រោះឃើញហើយស្រង់ឡើងមកលើគោក តែពេលនោះកុមារបានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ។

    ក្រោយទទួលបានសេចក្តីរាយការណ៍ពីក្រុមគ្រួសារកុមាររងគ្រោះ លោកវរសេនីយ៍ត្រី សែម តារារាជ្យ នាយប៉ុស្តិ៍នគរបាលរកាកោងទី២ បានរាយការណ៍ជូនលោកអធិការនគរបាលស្រុកមុខកំពូល ហើយកម្លាំងជំនាញក៏បានចុះទៅពិនិត្យកន្លែងកើតហេតុភ្លាមៗ។

    តាមការពិនិត្យសាកសពរបស់សមត្ថកិច្ចជំនាញ រួមជាមួយលោកគ្រូពេទ្យបានសន្និដ្ឋានថា កុមាររងគ្រោះពិតជាបានលង់ទឹកស្លាប់ដោយខ្លួនឯងមែន។ សពក្មេងប្រុសឈ្មោះ ឈឿន វឌ្ឍនា (៧ឆ្នាំ) ដែលមានទីលំនៅក្នុងភូមិពាម ឃុំរកាកោងទី១ ត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.