Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅស្រុកកៀនស្វាយ
    ព័ត៌មានជាតិ

    កាកបាទក្រហមកម្ពុជាខេត្តកណ្ដាល នាំយកអំណោយជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យនៅស្រុកកៀនស្វាយ

    August 12, 2025Updated:August 12, 20254 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល៖ សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល បាននាំយកអំណោយមនុស្សធម៌ចុះសួរសុខទុក្ខ និងឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយអគ្គិភ័យឆេះផ្ទះចំនួន ២គ្រួសារ នៅភូមិទួលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ កាលពីរសៀលថ្ងៃទី១០ សីហា ២០២៥។

    ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តកណ្ដាល និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានដឹកនាំប្រតិភូចុះសួរសុខទុក្ខដោយផ្ទាល់។ ក្នុងនាមឯកឧត្តម គួច ចំរើន ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ហាក់ សុខមករា បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងបានសម្តែងការចូលរួមសោកស្ដាយយ៉ាងក្រៃលែងចំពោះការបាត់បង់ទ្រព្យសម្បត្តិ និងផ្ទះសម្បែង។ ឯកឧត្តមបានលើកទឹកចិត្តឲ្យបងប្អូនទប់ចិត្តទប់អារម្មណ៍ និងបន្តប្រកបរបរចិញ្ចឹមជីវិតឡើងវិញ ព្រោះអ្វីដែលសំខាន់គឺជីវិតបាននៅរស់។

    ឯកឧត្តមក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ឲ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់បណ្ដាញអគ្គិសនី ត្រូវតបណ្ដាញតាមបែបបច្ចេកទេសត្រឹមត្រូវ ដើម្បីចៀសវាងករណីឆ្លងចរន្តអគ្គិសនីដែលអាចបង្កជាគ្រោះអគ្គិភ័យបាន ដូចជាករណីនេះជាដើម។

    សូមបញ្ជាក់ថា ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី៩ សីហា ២០២៥ វេលាម៉ោង ១រសៀល បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី។ ឧបទ្ទវហេតុនេះបានធ្វើឲ្យផ្ទះប្រជាពលរដ្ឋ ១ខ្នងឆេះទាំងស្រុង និង ១ខ្នងទៀតរងផលប៉ះពាល់ប្រមាណ ២០% ប៉ុន្តែមិនមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ។

    អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនគ្រួសាររងគ្រោះទាំង ២គ្រួសារមានដូចខាងក្រោម៖

    * គ្រួសារដែលឆេះផ្ទះទាំងស្រុង៖ បានទទួលអង្ករ ១៥០គីឡូក្រាម (៥០គីឡូក្រាមពីសាខា និង ១០០គីឡូក្រាមពីអនុសាខាស្រុក), មី ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២កេស, ត្រីខ ១យួរ, ឃីត ១កញ្ចប់, កៅស៊ូតង់ ១ផ្ទាំង, សម្ភារផ្ទះបាយ ១ឈុត, ថវិកា ១.៨០០.០០០រៀល (១លានរៀលពីសាខា, ៨០ម៉ឺនរៀលពីអនុសាខាស្រុក) និងថវិកា ៣០ម៉ឺនរៀល, អង្ករ ៥០គីឡូក្រាម, មី ៣កេស, ទឹកសុទ្ធ ៣កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ ពីក្រុមកាកបាទក្រហមឃុំគគីរ។

    * គ្រួសារដែលរងផលប៉ះពាល់ ២០%៖ បានទទួលអង្ករ ៥០គីឡូក្រាម, ទឹកសុទ្ធ ១កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ថវិកា ៩០ម៉ឺនរៀល (៥០ម៉ឺនរៀលពីសាខា, ៤០ម៉ឺនរៀលពីអនុសាខាស្រុក) និងថវិកា ២០ម៉ឺនរៀល, មី ២កេស, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ទឹកសុទ្ធ ២កេស ពីក្រុមកាកបាទក្រហមឃុំគគីរ។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.