Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នង នៅក្រុងតាខ្មៅ មកពីឆ្លងចរន្តអគ្គិសនី
    សន្តិសុខសង្គម

    អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ២ខ្នង នៅក្រុងតាខ្មៅ មកពីឆ្លងចរន្តអគ្គិសនី

    August 12, 202511 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ផ្ទះឈើចំនួន ២ខ្នងនៅក្រុងតាខ្មៅបានឆេះខ្ទេចខ្ទីទាំងស្រុង បន្ទាប់ពីមានករណីឆ្លងចរន្តអគ្គិសនី។ ហេតុការណ៍អគ្គិភ័យនេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៩:១៥នាទីព្រឹក នៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ។

    យោងតាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះទាំងពីរគ្រួសារមានឈ្មោះ សឿន សុខណៃ (ស្រី, ៣៥ឆ្នាំ) និងឈ្មោះ វ៉ាន់ សុខនឿន (ប្រុស, ៤២ឆ្នាំ)។ អគ្គិភ័យនេះបានបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិជាច្រើន រួមមានផ្ទះឈើជញ្ជាំងស័ង្កសីទាំង ២ខ្នង, ម៉ូតូចាស់ ២គ្រឿង, សម្ភារៈផ្ទះបាយ និងសម្លៀកបំពាក់មួយចំនួន។ មូលហេតុគឺបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)។

    ក្រោយហេតុការណ៍កើតឡើង កម្លាំងអន្តរាគមន៍មានក្រុមប្រឹក្សាសង្កាត់, មេភូមិ, អនុប្រធានភូមិ និងប្រជាការពារ បាននាំគ្នាយកម៉ាស៊ីនបូមទឹក និងដងទឹកជះរហូតដល់ភ្លើងរលត់ជាស្ថាពរនៅវេលាម៉ោង ១០:០០នាទីថ្ងៃដដែល៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.