Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ហិង្សាក្នុងគ្រួសារ! ប្ដីស្រវឹងស្រាគំរាមសម្លាប់ប្រពន្ធនិងកូន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅស្រុកស្អាង
    សន្តិសុខសង្គម

    ហិង្សាក្នុងគ្រួសារ! ប្ដីស្រវឹងស្រាគំរាមសម្លាប់ប្រពន្ធនិងកូន ព្រមទាំងបំផ្លាញទ្រព្យសម្បត្តិនៅស្រុកស្អាង

    August 13, 202513 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ បុរសជាប្ដីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកស្អាងឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពគំរាមកំហែងសម្លាប់ប្រពន្ធនិងកូន ព្រមទាំងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះ ខណៈដែលជនសង្ស័យរូបនេះក៏មានសារធាតុញៀនក្នុងខ្លួនផងដែរ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ២១:៣០នាទី នៅភូមិព្រែកថ្មី ឃុំទឹកវិល ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ធួក តុលា (ស្រី, ៤២ឆ្នាំ) ដែលត្រូវជាប្រពន្ធរបស់ជនសង្ស័យ មិនអាចទ្រាំទ្រនឹងទង្វើរបស់ប្ដីបាន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល ដើម្បីឲ្យជួយអន្តរាគមន៍។

    លោកអធិការបានបន្តថា កន្លងមកជនសង្ស័យឈ្មោះ ហៃ សាយ (ប្រុស, ៣៨ឆ្នាំ) ដែលត្រូវជាប្ដីរបស់ជនរងគ្រោះ គឺជាមនុស្សដែលប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយតែងតែរករឿងក្រុមគ្រួសារ និងអ្នកជិតខាងជាញឹកញាប់។ នៅថ្ងៃទី១១ សីហា ២០២៥ វេលាម៉ោង ៤:៣០នាទីព្រឹក ក្រោយពេលប្រើប្រាស់គ្រឿងញៀនរួច ជនសង្ស័យបានស្រែកឡូឡាគំរាមកំហែងថានឹងសម្លាប់ជនរងគ្រោះនិងកូនៗ រួចក៏យកច្រវាក់វាយបំផ្លាញទ្រព្យសម្បត្តិនៅក្នុងផ្ទះបណ្ដាលឲ្យខូចខាតអស់មួយចំនួន។ លុះដល់វេលាម៉ោង ២១:៣០នាទីថ្ងៃដដែល ជនសង្ស័យបានស្រែកគំរាមកំហែងរកកាប់សម្លាប់ម្តងទៀត ទើបជនរងគ្រោះទ្រាំលែងបាន ហើយក៏ទៅដាក់ពាក្យបណ្ដឹង។

    បន្ទាប់ពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកវិល បានសហការជាមួយកម្លាំងប៉ុស្តិ៍ព្រែកអំបិល ប៉ុស្តិ៍ព្រែកគយ ប៉ុស្តិ៍ស្អាងភ្នំ និងកម្លាំងព្រហ្មទណ្ឌស្រុក ចុះទៅឃាត់ខ្លួនជនសង្ស័យរួមជាមួយវត្ថុតាងជាច្រវាក់ដែកមួយខ្សែ។ ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ១លើក រយៈពេល ១ឆ្នាំ ៥ខែ ពីបទធ្វើឲ្យខូចខាតដោយចេតនា និងគំរាមកំហែងថានឹងសម្លាប់ផងដែរ។

    បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.