Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » លួចកត់ឆ្នោតវៀតណាម! សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនបុរសម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន
    សន្តិសុខសង្គម

    លួចកត់ឆ្នោតវៀតណាម! សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនបុរសម្នាក់ រឹបអូសបានវត្ថុតាងជាច្រើន

    August 13, 202554 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្រោយផ្ទះរបស់ខ្លួន កាលពីថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ១៦:៣០នាទីរសៀល នៅភូមិគគីរធំ ឃុំគគីរធំ ស្រុកកៀនស្វាយ។

    ការបង្ក្រាបនេះធ្វើឡើងដោយយោងតាមមតិដឹកនាំ របស់លោក ឡូវ សុខសាន អភិបាលស្រុកកៀនស្វាយ និងការចង្អុលបង្ហាញពីលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ។

    លោកអធិការបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីការលួចកត់ឆ្នោតខុសច្បាប់ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំគគីរធំ និងក្រុមប្រឹក្សាភូមិ ឃុំ បានចុះទៅដល់ទីតាំងកើតហេតុ។ ពេលទៅដល់ ក្រុមការងារបានឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតនៅក្រោយផ្ទះរបស់ខ្លួនមែន។

    លោកអធិការបានបន្តថា ភ្លាមៗនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ព្រុំ ប៊ុនធឿន (ប្រុស, ៥១ឆ្នាំ) និងដកហូតវត្ថុតាងជាច្រើន រួមមាន៖ ទូរស័ព្ទដៃម៉ាក OPPO ១គ្រឿង, ក្រដាស A4 កត់លេខឆ្នោតរួច ២៥សន្លឹក, ក្រដាស A4 តូចកត់លេខឆ្នោតរួច ៩សន្លឹក, ក្រដាសគូសផ្តាន ២សន្លឹក, ប៉ិច ២ដើម និងសៀវភៅកត់លេខឆ្នោត ១ក្បាល។

    នៅចំពោះមុខនគរបាល ជនសង្ស័យបានសារភាពថាខ្លួនបានលួចកត់ឆ្នោតវៀតណាមរយៈពេល ៤ខែមកហើយ។ ខ្លួនទទួលកត់ឆ្នោតចាប់ពីម៉ោង ៧:០០នាទីព្រឹក រហូតដល់ម៉ោង ១៨:៣០នាទីល្ងាច ដោយក្នុង ១ថ្ងៃអាចរកប្រាក់ចំណូលបានពី ៣០.០០០រៀល ទៅ ៥០.០០០រៀល។ ជនសង្ស័យត្រូវបានធ្វើតេស្តរកសារធាតុញៀន ប៉ុន្តែលទ្ធផលគឺអវិជ្ជមាន(- )។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.