Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តាមរយៈ App NoDrug! កម្លាំងអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនអតីតទណ្ឌិតគ្រឿងញៀនម្នាក់
    សន្តិសុខសង្គម

    តាមរយៈ App NoDrug! កម្លាំងអាវុធហត្ថស្រុកកណ្ដាលស្ទឹង ឃាត់ខ្លួនអតីតទណ្ឌិតគ្រឿងញៀនម្នាក់

    August 13, 202597 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹង បានចុះបង្ក្រាប និងឃាត់ខ្លួនបុរសម្នាក់ដែលធ្លាប់ជាអតីតទណ្ឌិតគ្រឿងញៀន ក្រោយពីទទួលបានព័ត៌មានពីប្រព័ន្ធ App NoDrug។ ជនសង្ស័យរូបនេះត្រូវបានឃាត់ខ្លួន ខណៈកំពុងប្រើប្រាស់គ្រឿងញៀនជាប្រចាំ ហើយមានសារធាតុញៀនក្នុងទឹកនោមផងដែរ។ ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី១២ សីហា ២០២៥ វេលាម៉ោង ៩:៣០នាទីព្រឹក នៅភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្ដាលស្ទឹង។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានពីប្រព័ន្ធ App NoDrug នៅថ្ងៃទី២៤ កក្កដា ២០២៥ ថាមានករណីចែកចាយ និងជួញដូរគ្រឿងញៀននៅភូមិម្កាក់ ឃុំដើមឫស កម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងដឹកនាំដោយលោក ព្រាប សាខន មេបញ្ជាការស្រុក បានសហការជាមួយកម្លាំងនគរបាលស្រុក ចុះទៅដល់ទីតាំងខាងលើ។

    កម្លាំងបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហាក់ យឿន (ប្រុស, ៤៣ឆ្នាំ) ដែលជាម្ចាស់ទីតាំងផ្ទាល់ និងបានដកហូតវត្ថុតាងមួយចំនួន រួមមានសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងទូរស័ព្ទដៃ ១គ្រឿង។ តាមការពិនិត្យ ជនសង្ស័យមានផ្ទុកសារធាតុញៀនក្នុងទឹកនោម។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា កាលពីឆ្នាំ២០១៩ ខ្លួនធ្លាប់បានចែកចាយគ្រឿងញៀនយ៉ាងសកម្ម រហូតដល់ត្រូវសមត្ថកិច្ចបង្ក្រាប និងជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ។ ក្រោយពេលចេញពីពន្ធនាគារនៅឆ្នាំ២០២១ ខ្លួនបានបន្តរកស៊ីជួញដូរគ្រឿងញៀនទៀត តែនៅឆ្នាំ២០២២ ក៏បានឈប់ជួញដូរវិញ ដោយគ្រាន់តែនៅបន្តប្រើប្រាស់គ្រឿងញៀនរហូតដល់បច្ចុប្បន្ន។ ជនសង្ស័យបានទិញគ្រឿងញៀនពីបុរសម្នាក់ឈ្មោះ ឃ្លីន (៣២ឆ្នាំ) ដែលមានទីលំនៅនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកណ្ដាលស្ទឹងឃាត់ខ្លួនដើម្បីបន្តនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.