Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឈ្លៀតពេលប្ដីចេញទៅឆ្លុះកង្កែប ជនកំហូចលួចចូលក្នុងមុងយកកណ្ដៀវភ្ជុងគំរាមរំលោភបានសម្រេច
    សន្តិសុខសង្គម

    ឈ្លៀតពេលប្ដីចេញទៅឆ្លុះកង្កែប ជនកំហូចលួចចូលក្នុងមុងយកកណ្ដៀវភ្ជុងគំរាមរំលោភបានសម្រេច

    August 15, 202579 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ករណីរំលោភដ៏ឃោរឃៅមួយបានកើតឡើងនៅស្រុកស្អាង ខណៈដែលជនសង្ស័យម្នាក់បានឆ្លៀតឱកាសពេលប្ដីរបស់ជនរងគ្រោះចេញទៅឆ្លុះកង្កែប ហើយបានលួចចូលក្នុងមុងយកកណ្ដៀវមកភ្ជុងកគំរាម រួចចាប់រំលោភរហូតបានសម្រេច។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៣ សីហា ២០២៥ វេលាម៉ោង ២:៣០នាទីរំលងអធ្រាត្រ នៅលើផ្ទះរបស់ជនរងគ្រោះ ក្នុងភូមិចុងកោះកើត ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃ.វ.ថ. (ស្រី, ២២ឆ្នាំ) មានទីលំនៅក្នុងភូមិឃុំកើតហេតុ។ ចំណែកជនសង្ស័យឈ្មោះ តេង សុខម៉ិញ (ប្រុស, ២៥ឆ្នាំ) ក៏មានទីលំនៅភូមិឃុំជាមួយគ្នាដែរ ហើយមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាកណ្ដៀវដងជ័រផ្លែដែកមួយដើម ប្រវែង ២៩សង់ទីម៉ែត្រ។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ វេលាម៉ោង ២:០០នាទី ប្ដីរបស់ជនរងគ្រោះបានភ្ញាក់ពីដំណេកហើយចេញទៅឆ្លុះកង្កែបនៅតាមមាត់ប្រឡាយ។ នៅវេលាម៉ោង ២:៣០នាទី ជនរងគ្រោះបានភ្ញាក់ហើយរើខ្លួន ស្រាប់តែប៉ះជនសង្ស័យនៅចុងជើង។ ភ្លាមៗនោះ ជនសង្ស័យបានយកផ្លែកណ្ដៀវភ្ជុងកជនរងគ្រោះ ហើយគំរាមថា “កុំឲ្យមាត់ កុំឲ្យស្រែក ប្រយ័ត្នស្លាប់”។ ដោយសារតែភ័យខ្លាច ជនរងគ្រោះមិនហ៊ានស្រែកទេ ហើយជនសង្ស័យក៏បានធ្វើសកម្មភាពចាប់រំលោភបានសម្រេចចំនួន ១ដង រួចក៏ត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។

    នៅវេលាម៉ោង ១៥:០០នាទីថ្ងៃដដែល ជនរងគ្រោះបានសម្រេចចិត្តទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកោះខ្សាច់ទន្លា។ ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងប្រជាការពារ ចុះទៅឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.