Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » របួសធ្ងន់២នាក់! ម៉ូតូបុកម៉ូតូពេញទំហឹងនៅស្រុកស្អាង បណ្តាលមកពីបើកបរធ្វេសប្រហែស
    សន្តិសុខសង្គម

    របួសធ្ងន់២នាក់! ម៉ូតូបុកម៉ូតូពេញទំហឹងនៅស្រុកស្អាង បណ្តាលមកពីបើកបរធ្វេសប្រហែស

    August 15, 202579 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ យុវជន ២នាក់បានរងរបួសធ្ងន់ធ្ងរក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹងនៅស្រុកស្អាង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី១៤ សីហា ២០២៥ វេលាម៉ោង ១៩:០០នាទី នៅលើផ្លូវលេខ១២១០ ស្ថិតក្នុងភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ភឿន សុងគ្រី (ប្រុស, ៣០ឆ្នាំ) បានបើកក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់ចំណុចកើតហេតុ ម៉ូតូនេះក៏បានបុកជាមួយម៉ូតូមួយគ្រឿងទៀតម៉ាក Suzuki NEX ពណ៌ក្រហម បើកបរដោយឈ្មោះ ថន បញ្ញា (ប្រុស, ២៦ឆ្នាំ) ដែលបើកបរបញ្ច្រាសទិសពីត្បូងទៅជើង។

    លោកអធិការបានបន្តថា គ្រោះថ្នាក់នេះបណ្ដាលឲ្យអ្នកបើកបរម៉ូតូទាំងពីរនាក់រងរបួសធ្ងន់ដូចគ្នា ហើយម៉ូតូទាំងពីរគ្រឿងក៏រងការខូចខាតធ្ងន់ផងដែរ។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានក្រុមគ្រួសារបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។

    សមត្ថកិច្ចជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្អាងបានចុះទៅពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ រួមទាំងយកវត្ថុតាងដែលពាក់ព័ន្ធមករក្សាទុកនៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូទាំងសងខាងបើកបរដោយការធ្វេសប្រហែស និងខ្វះការប្រុងប្រយ័ត្ន។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.