Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តាមពាក្យបណ្ដឹងពីមហាជន! សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន
    សន្តិសុខសង្គម

    តាមពាក្យបណ្ដឹងពីមហាជន! សមត្ថកិច្ចស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ២នាក់ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន

    August 17, 2025Updated:August 17, 202520 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីមហាជនថាមានមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់នៅចំណុចកើតហេតុ។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៦ សីហា ២០២៥ វេលាម៉ោង ១៤:០៥នាទីរសៀល នៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយ។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ សាំ សីហា (ប្រុស, ២៤ឆ្នាំ) និងឈ្មោះ សះ រដ្ឋ (ប្រុស, ៤៨ឆ្នាំ)។ ចំណែកបក្ខពួក ៥នាក់ទៀតបានរត់គេចខ្លួនបាត់។

    លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកនគរបាលប្រឆាំងគ្រឿងញៀនស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ បានចុះល្បាតក្នុងភូមិសាស្រ្តឃុំគគីរ ហើយក៏ជួបប្រទះមុខសញ្ញាចំនួន ៣នាក់ កំពុងបង្ហាញថ្នាំញៀនឲ្យគ្នាមើល។ ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅឃាត់ខ្លួនបានជនសង្ស័យឈ្មោះ សាំ សីហា ហើយដកហូតបានគ្រឿងញៀនប្រភេទម៉ាទឹកកក ១កញ្ចប់តូច។ ចំណែកបក្ខពួកពីរនាក់ទៀតបានរត់គេចខ្លួនបាត់។

    ក្រោយសាកសួរឈ្មោះ សាំ សីហា បានសារភាពថា ខ្លួនបានឲ្យបក្ខពួកឈ្មោះ ទ្រី ធឿន ទៅទិញថ្នាំញៀនពីឈ្មោះ អ៊ុត សំអុល ក្នុងតម្លៃ ២០០.០០០រៀល ហើយបានឲ្យបក្ខពួកម្នាក់ទៀតឈ្មោះ សះ រដ្ឋ ជិះទូកទៅយក។ នៅពេលបានថ្នាំញៀនហើយ ពួកគេបានយកមករំលែកបាន ១៣កញ្ចប់តូច ដោយផ្ញើទុកនៅឈ្មោះ ហ៊ុន វីរះ ចំនួន ១២កញ្ចប់តូច និងយកមកតាមខ្លួន ១កញ្ចប់តូច។

    ផ្អែកលើចម្លើយសារភាពនេះ កម្លាំងជំនាញបានបន្តចុះទៅត្រួតពិនិត្យផ្ទះរបស់ឈ្មោះ ទ្រី ធឿន ហើយរកឃើញសម្ភារៈវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។ នៅថ្ងៃទី១៧ សីហា ២០២៥ កម្លាំងក៏បានបន្តទៅពិនិត្យទីតាំងរបស់ឈ្មោះ អ៊ុត សំអុល តែមិនឃើញមុខសញ្ញានោះទេ។ ផ្ទុយទៅវិញ ពួកគេបានជួបនឹងឈ្មោះ សះ រដ្ឋ ហើយធ្វើការត្រួតពិនិត្យរកឃើញថ្នាំញៀន ១កញ្ចប់តូចទៀត។ នៅចំពោះមុខសមត្ថកិច្ច ឈ្មោះ សះ រដ្ឋ បានសារភាពថា ថ្នាំញៀន និងសម្ភារៈប្រើប្រាស់ទាំងនោះជារបស់ឈ្មោះ អ៊ុត សំអុល និងឈ្មោះ ឃុត នឿន ដែលពួកគេបានឲ្យខ្លួនប្រើប្រាស់។ ខ្លួនក៏ធ្លាប់បានយកថ្នាំញៀនពីអ្នកទាំងពីរទៅលក់ឲ្យគេចំនួន ៥០ដងរួចមកហើយ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកមុខសញ្ញាដែលបានរត់គេចខ្លួន កម្លាំងជំនាញកំពុងបន្តស្រាវជ្រាវតាមចាប់ខ្លួនបន្ថែមទៀត។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.