Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កត់ឆ្នោតវៀតណាមខុសច្បាប់! ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព
    សន្តិសុខសង្គម

    កត់ឆ្នោតវៀតណាមខុសច្បាប់! ស្ត្រីម្នាក់ត្រូវសមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួន ខណៈកំពុងធ្វើសកម្មភាព

    August 20, 202516 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ស្ត្រីម្នាក់ជាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន ខណៈកំពុងអង្គុយធ្វើសកម្មភាពនៅមុខផ្ទះប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១៧:៤០នាទី ថ្ងៃទី១៨ សីហា ២០២៥ នៅភូមិពាមតាឯក សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ។

    ប្រភពសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឌិន ស្រី (ស្រី, ៤០ឆ្នាំ) មានទីលំនៅភូមិឃុំកើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍ភ្លាម លោកអធិការបានបញ្ជាឲ្យកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍ពាមឧកញ៉ាអុង ចុះបង្ក្រាបដល់ទីតាំងកើតហេតុ ហើយបានឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោត។ ភ្លាមៗនោះ សមត្ថកិច្ចបានចូលទៅឃាត់ខ្លួនជនសង្ស័យ និងដកហូតវត្ថុតាងមួយចំនួន។

    វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង, ប៊ិក ២ដើម, បន្ទាត់ ១, ប្រាក់ចំនួន ៥៧.៤០០រៀល, និងក្រដាសកត់ឆ្នោតមានលេខចំនួន ២សន្លឹក។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមរយៈពេលកន្លះខែមកហើយ ដោយក្នុង ១ថ្ងៃអាចរកប្រាក់ចំណូលបានពី ៨០.០០០រៀល ទៅ ១០០.០០០រៀល។ ជនសង្ស័យបានបន្តថា គាត់ប្រមូលលុយឲ្យទៅមេម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ដែលតែងតែមកយកដល់កន្លែងជារៀងរាល់ថ្ងៃ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.