Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឥទ្ធិពលគ្រឿងញៀន! កូនស្រីដុតផ្ទះខ្លួនឯងហើយបន្តដុតផ្ទះម្ដាយនៅក្រុងតាខ្មៅ តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល
    សន្តិសុខសង្គម

    ឥទ្ធិពលគ្រឿងញៀន! កូនស្រីដុតផ្ទះខ្លួនឯងហើយបន្តដុតផ្ទះម្ដាយនៅក្រុងតាខ្មៅ តែត្រូវសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេល

    August 21, 20252 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កូនស្រីម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន បន្ទាប់ពីប្រើប្រាស់គ្រឿងញៀនរួច ហើយយកដែកកេះដុតផ្ទះខ្លួនឯង រួចបន្តដុតផ្ទះម្ដាយទៀត តែសំណាងល្អសមត្ថកិច្ចចុះអន្តរាគមន៍ជួយពន្លត់បានទាន់ពេល។ ហេតុការណ៍ដ៏កម្រនេះបានកើតឡើងនៅថ្ងៃទី១៩ សីហា ២០២៥ វេលាម៉ោង ១១:០០នាទី នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ។

    លោកវរសេនីយ៍ត្រី ហាក់ សុធិន នាយប៉ុស្តិ៍នគរបាលស្វាយរលំបានប្រាប់ឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ឡាច សុគន្ធា (ស្រី, ៣០ឆ្នាំ) ដែលត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះឈ្មោះ ប៉ាត់ ហាន (ស្រី, ៥៥ឆ្នាំ)។ ជនសង្ស័យរស់នៅជិតផ្ទះម្ដាយរបស់ខ្លួន ហើយមានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាដែកកេះហ្គាស់ ១ផងដែរ។

    លោកនាយប៉ុស្តិ៍បានបញ្ជាក់ថា នៅមុនពេលកើតហេតុ ជនសង្ស័យបានប្រើប្រាស់ថ្នាំញៀនរួចមានសភាពបែកថ្នាំ និងលែងគ្រប់គ្រងខ្លួនឯងបាន។ គាត់បានយកដែកកេះដុតផ្ទះខ្លួនឯងបណ្ដាលឲ្យឆេះធ្នឹម រនូត និងសម្ភារៈមួយចំនួន។ ក្រោយមក ជនសង្ស័យក៏បានបន្តទៅដុតផ្ទះរបស់ម្ដាយខ្លួនទៀត បណ្ដាលឲ្យដំបូលខាងរោងបាយឆេះអស់មួយចំនួន តែត្រូវបានសមត្ថកិច្ចចុះអន្តរាគមន៍ជួយដងទឹកជះពន្លត់ទាន់ពេលវេលា។

    ក្រោយពេលកើតហេតុ ជនរងគ្រោះជាម្ដាយបានដាក់ពាក្យបណ្ដឹងឲ្យសមត្ថកិច្ចឃាត់ខ្លួនកូនស្រី រួមទាំងវត្ថុតាងយកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថាខ្លួនពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.