Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » គ្រោះថ្នាក់ចរាចរណ៍ ២ ករណីនៅក្រុងតាខ្មៅ បណ្ដាលឲ្យមនុស្ស ៣ នាក់រងរបួស និងខូចខាតយានយន្ត ៤ គ្រឿង
    សន្តិសុខសង្គម

    គ្រោះថ្នាក់ចរាចរណ៍ ២ ករណីនៅក្រុងតាខ្មៅ បណ្ដាលឲ្យមនុស្ស ៣ នាក់រងរបួស និងខូចខាតយានយន្ត ៤ គ្រឿង

    August 21, 2025Updated:August 21, 20256 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ នៅថ្ងៃទី ២០ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅនេះ មានករណីគ្រោះថ្នាក់ចរាចរណ៍ ២ ករណីបានកើតឡើងក្នុងក្រុងតាខ្មៅ ក្នុងថ្ងៃតែមួយ ដែលបណ្ដាលឲ្យមនុស្ស ៣ នាក់រងរបួស (ធ្ងន់ ១ នាក់ ស្រាល ២ នាក់) និងខូចខាតរថយន្ត ១ គ្រឿង ព្រមទាំងម៉ូតូ ៣ គ្រឿង។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ករណីទាំង ២ នេះ មានការខូចខាត និងរបួសដូចខាងលើ។

    ករណីទី ១ បានកើតឡើងនៅវេលាម៉ោង ១០:៥២ នាទីព្រឹក នៅពេលដែលម៉ូតូ Honda Wave មួយគ្រឿងបើកបរដោយឈ្មោះ គឹម សុខា អាយុ ១៩ ឆ្នាំ បានបត់ឆ្លងផ្លូវដោយមិនប្រុងប្រយ័ត្ន ហើយបុកជាមួយម៉ូតូ Honda Dream C125 មួយគ្រឿងទៀតដែលបើកបរដោយឈ្មោះ ធី សុខហាក់ អាយុ ២៥ ឆ្នាំ។ គ្រោះថ្នាក់នេះបណ្តាលឲ្យឈ្មោះ គឹម សុខា រងរបួសធ្ងន់ និងឈ្មោះ ធី សុខហាក់ រងរបួសស្រាល។ តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ករណីនេះបណ្ដាលមកពីអ្នកបើកបរម៉ូតូឆ្លងផ្លូវមិនប្រុងប្រយ័ត្ន និងអ្នកបើកបរផ្លូវត្រង់បើកបរល្បឿនលឿន។ អ្នករងរបួសទាំងពីរនាក់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។

    ករណីទី ២ បានកើតឡើងនៅវេលាម៉ោង ២១:០០ នាទីយប់ នៅផ្លូវជាតិលេខ ២១ (មុខបុរីគ្រីសស្តាល់) ស្ថិតនៅភូមិព្រែកសំរោង ៣ សង្កាត់តាខ្មៅ។ រថយន្តម៉ាក Toyota Prius មួយគ្រឿងបានបត់ឆ្លងផ្លូវដោយមិនប្រុងប្រយ័ត្ន ហើយបុកជាមួយម៉ូតូ Honda Dream C125 មួយគ្រឿងទៀត ដែលបើកបរដោយឈ្មោះ ឆៃ សុផានិត អាយុ ២០ ឆ្នាំ។ គ្រោះថ្នាក់នេះបណ្ដាលឲ្យឈ្មោះ ឆៃ សុផានិត រងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះបន្ទាន់។ សមត្ថកិច្ចសន្និដ្ឋានថា គ្រោះថ្នាក់នេះបណ្ដាលមកពីអ្នកបើកបររថយន្តបត់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ខណៈដែលជនរងគ្រោះជិះម៉ូតូក្នុងល្បឿនលឿន។

    បច្ចុប្បន្ន យានយន្តដែលពាក់ព័ន្ធទាំងអស់ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។

    លោកអធិការក៏បានអំពាវនាវដល់អ្នកបើកបរទាំងអស់ឲ្យគោរពច្បាប់ចរាចរណ៍ កុំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមានការយោគយល់អធ្យាស្រ័យគ្នា ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.