Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កត់ឆ្នោតវៀតណាម! សមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួនស្ត្រីម្នាក់ រឹបអូសម៉ាស៊ីនព្រីនឆ្នោត និងវត្ថុតាងជាច្រើន
    សន្តិសុខសង្គម

    កត់ឆ្នោតវៀតណាម! សមត្ថកិច្ចក្រុងអរិយក្សត្រឃាត់ខ្លួនស្ត្រីម្នាក់ រឹបអូសម៉ាស៊ីនព្រីនឆ្នោត និងវត្ថុតាងជាច្រើន

    August 22, 2025Updated:August 22, 202539 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ស្ត្រីម្នាក់ជាមុខសញ្ញាភ្នាក់ងារកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រឃាត់ខ្លួនខណៈកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួន។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសបានម៉ាស៊ីនព្រីនឆ្នោត និងវត្ថុតាងពាក់ព័ន្ធជាច្រើនទៀត។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២១ សីហា ២០២៥ វេលាម៉ោង ១២:០០នាទី នៅភូមិកោះតូច សង្កាត់កោះឧកញ៉ាតី ក្រុងអរិយក្សត្រ។

    លោកវរសេនីយ៍ទោ រស់ បាលីន អធិការនគរបាលក្រុងអរិយក្សត្របានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ ហៃ សៀងហី (ស្រី, ៣១ឆ្នាំ) រស់នៅក្នុងភូមិសង្កាត់កើតហេតុ។ ក្រោយទទួលបានសេចក្តីរាយការណ៍អំពីមុខសញ្ញាបើកល្បែងស៊ីសងខុសច្បាប់ លោកបានបញ្ជាកម្លាំងព្រហ្មទណ្ឌក្រុង សហការជាមួយកម្លាំងប៉ុស្តិ៍កោះឧកញ៉ាតី ចុះទៅដល់ទីតាំងភ្លាមៗ។ ពេលទៅដល់ សមត្ថកិច្ចបានឃើញជនសង្ស័យកំពុងអង្គុយកត់ឆ្នោតនៅក្នុងផ្ទះរបស់ខ្លួនមែនទើបឃាត់ខ្លួនតែម្ដង។

    វត្ថុតាងដែលចាប់យកបានរួមមាន៖ ទូរស័ព្ទដៃ ១គ្រឿង, ប៊ិក ១ដើម, សៀវភៅកត់លេខឆ្នោត ១ក្បាល, ម៉ាស៊ីនព្រីនលេខឆ្នោត ១គ្រឿង, ដែកកឹប ១, គ្រាប់កឹប ១ប្រអប់, និងក្រដាសព្រីនលេខឆ្នោត ២ដុំ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានកត់ឆ្នោតវៀតណាមរយៈពេល ៤ខែមកហើយ។ ក្នុង ១ថ្ងៃខ្លួនអាចកត់បានប្រាក់ពី ៤០ម៉ឺនរៀល ទៅ ៥០ម៉ឺនរៀល ដោយគិតទឹកក្នុង ១ម៉ឺនរៀលបាន ១.៣០០រៀល។ លុយទាំងនោះត្រូវបានប្រមូលឲ្យទៅមេម្នាក់ (មិនស្គាល់អត្តសញ្ញាណ) ហើយផ្ញើតាមរយៈ Wing ជារៀងរាល់ថ្ងៃ។

    បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.