Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ក្មេងទំនើងប្រុស-ស្រី ៩នាក់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ខណៈកំពុងជួបជុំបង្ហោះម៉ូតូ
    សន្តិសុខសង្គម

    ក្មេងទំនើងប្រុស-ស្រី ៩នាក់ ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួន ខណៈកំពុងជួបជុំបង្ហោះម៉ូតូ

    August 25, 2025134 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ក្មេងទំនើងប្រុស-ស្រីចំនួន ៩នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថាមានក្រុមនេះកំពុងជួបជុំគ្នានិងធ្វើសកម្មភាពបង្ហោះម៉ូតូបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៣ សីហា ២០២៥ វេលាម៉ោង ១១:៣៥នាទី នៅលើផ្លូវបេតុងក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យទាំង ៩នាក់ (ប្រុស ៧នាក់ ស្រី ២នាក់) ត្រូវបានឃាត់ខ្លួននៅនឹងកន្លែង។ ជនសង្ស័យទាំងនោះមានឈ្មោះ ចំរើន ស៊ីណា (ប្រុស, ២០ឆ្នាំ), ឈ្មោះ ឈុំ លីហួរ (ប្រុស, ២០ឆ្នាំ), ឈ្មោះ ថន មករា (ប្រុស, ១៧ឆ្នាំ), ឈ្មោះ ទីន លីហ័រ (ប្រុស, ១៧ឆ្នាំ), ឈ្មោះ ខៀវ ហនចន្នី (ប្រុស, ១៧ឆ្នាំ), ឈ្មោះ ម៉ៃ ចាន់ធួន (ប្រុស, ១៧ឆ្នាំ), ឈ្មោះ ធីង អេច (ប្រុស, ១៩ឆ្នាំ), ឈ្មោះ វង់ លីណា (ស្រី, ១៦ឆ្នាំ) និងឈ្មោះ ភាន ស្រីនិច្ច (ស្រី, ២០ឆ្នាំ)។ ពួកគេទាំងអស់គ្មានផ្ទុកសារធាតុញៀនក្នុងខ្លួនទេ។

    លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលពើក បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ និងកម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលស្រុក ចុះទៅដល់ទីតាំងកើតហេតុ។ ពេលទៅដល់ សមត្ថកិច្ចបានប្រទះឃើញជនសង្ស័យទាំង ៩នាក់កំពុងជួបជុំគ្នាជិះម៉ូតូចំនួន ៥គ្រឿង។

    នៅចំពោះមុខសមត្ថកិច្ច ក្រុមជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពជួបជុំគ្នានិងជិះបង្ហោះម៉ូតូមែន ហើយកន្លងមកពួកគេធ្លាប់ធ្វើសកម្មភាពបែបនេះជាច្រើនលើកមកហើយនៅតាមផ្លូវសាធារណៈ។ ម៉ូតូទាំង ៥គ្រឿងដែលដកហូតបានរួមមាន ម៉ាក Honda C125 ៣គ្រឿង, ម៉ាក Scoopy ១គ្រឿង និងម៉ាក Nice ១គ្រឿង។

    បច្ចុប្បន្ន ជនសង្ស័យទាំងអស់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការអប់រំរយៈពេល ៣៦ ទៅ ៤៨ម៉ោង ឲ្យធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.