Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ពន្លាតដែនសមត្ថកិច្ចដល់ភ្នំពេញ! អាវុធហត្ថក្រុងតាខ្មៅឃាត់ខ្លួនជនជួញដូរគ្រឿងញៀន ២នាក់ រឹបអូសបាន ៦កញ្ចប់ធំ
    សន្តិសុខសង្គម

    ពន្លាតដែនសមត្ថកិច្ចដល់ភ្នំពេញ! អាវុធហត្ថក្រុងតាខ្មៅឃាត់ខ្លួនជនជួញដូរគ្រឿងញៀន ២នាក់ រឹបអូសបាន ៦កញ្ចប់ធំ

    August 27, 202531 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ កម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅបានតាមច្បាមមុខសញ្ញាជួញដូរគ្រឿងញៀន រហូតពន្លាតដែនសមត្ថកិច្ចដល់រាជធានីភ្នំពេញ ដើម្បីឃាត់ខ្លួនជនសង្ស័យ ២នាក់ និងរឹបអូសបានម្សៅក្រាមសង្ស័យជាគ្រឿងញៀនចំនួន ៦កញ្ចប់ធំ រួមទាំងដាវកែច្នៃ ១ដើម។ ប្រតិបត្តិការនេះបានធ្វើឡើងពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ សីហា ២០២៥។

    ប្រភពពីកងរាជអាវុធហត្ថក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ថា វីរៈ (ប្រុស, ៣៦ឆ្នាំ) និងឈ្មោះ សុខ រក្សា (ប្រុស, ១៧ឆ្នាំ)។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងសរុបមានម្សៅក្រាមពណ៌សថ្លាប្រភេទម៉ាទឹកកកចំនួន ៦កញ្ចប់ធំ, ដាវកែច្នៃ ១ដើម, ទូរស័ព្ទដៃ ៤គ្រឿង, និងសម្ភារៈពាក់ព័ន្ធនឹងគ្រឿងញៀន រួមទាំងស្លាកលេខម៉ូតូ ១សន្លឹក, ខ្នងកង់ម៉ូតូ ៤, បំពង់ស៊ីមាំងម៉ូតូ ១ដើម, អាវម៉ូតូ ២ឈុត និងកញ្ចក់ម៉ូតូ ៥គូផងដែរ។

    កម្លាំងរាជអាវុធហត្ថបានបន្តថា ក្រោយទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋអំពីទីតាំងជួញដូរគ្រឿងញៀនយ៉ាងសកម្មនៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ កម្លាំងមូលដ្ឋានបានដាក់ពង្រាយកម្លាំងឃ្លាំមើល ហើយបានចុះទៅដល់ទីតាំងនៅវេលាម៉ោង ២០:៣០នាទី ថ្ងៃទី២៣ សីហា និងឃាត់ខ្លួនជនសង្ស័យឈ្មោះ ថា វីរៈ បានមុនគេ ហើយរកឃើញថ្នាំញៀនចំនួន ៥កញ្ចប់ធំ។ ជនសង្ស័យបានសារភាពថា ថ្នាំញៀននេះគឺលោក អេង វ៉ាន់ណែត (៣២ឆ្នាំ) ជាអ្នកប្រើខ្លួនឲ្យយកទៅឲ្យគេ ហើយអ្នកហុចឲ្យខ្លួនគឺឈ្មោះ សុខ រក្សា។

    បន្ទាប់ពីទទួលបានចម្លើយសារភាពនេះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្ដាលបានសហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយពន្លាតដែនសមត្ថកិច្ចទៅដល់ខណ្ឌដង្កោរាជធានីភ្នំពេញ។ ក្រោមការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃសាលាដំបូងខេត្តកណ្ដាល និងរាជធានីភ្នំពេញ កម្លាំងបានចុះឆែកឆេរផ្ទះរបស់ឈ្មោះ អេង វ៉ាន់ណែត និងឃាត់ខ្លួនជនសង្ស័យឈ្មោះ សុខ រក្សា បាននៅវេលាម៉ោង ១០:១៥នាទី ថ្ងៃទី២៥ សីហា។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងដើម្បីអនុវត្តតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.