Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ល្បាតពេលយប់! សមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួនយុវជន ២នាក់ ខណៈម្នាក់ព្យាយាមរត់គេចខ្លួន រឹបអូសបានគ្រឿងញៀន
    សន្តិសុខសង្គម

    ល្បាតពេលយប់! សមត្ថកិច្ចស្រុកកណ្តាលស្ទឹងឃាត់ខ្លួនយុវជន ២នាក់ ខណៈម្នាក់ព្យាយាមរត់គេចខ្លួន រឹបអូសបានគ្រឿងញៀន

    August 28, 2025Updated:August 28, 202527 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ យុវជន ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកកណ្តាលស្ទឹងឃាត់ខ្លួន បន្ទាប់ពីម្នាក់ក្នុងចំណោមពួកគេបានព្យាយាមរត់គេចខ្លួនពេលសមត្ថកិច្ចចុះល្បាត ហើយត្រូវរកឃើញមានគ្រឿងញៀននៅក្នុងហោប៉ៅ។ ជនសង្ស័យទាំងពីរនាក់សុទ្ធតែមានសារធាតុញៀនក្នុងខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៦ សីហា ២០២៥ វេលាម៉ោង ២២:៣០នាទី នៅលើផ្លូវក្នុងភូមិរកា ឃុំរកា ស្រុកកណ្តាលស្ទឹង។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ ស៊ីម សប្តាហ៍ (ប្រុស, ២០ឆ្នាំ) និងឈ្មោះ ធុច វិសាល (ប្រុស, ២៥ឆ្នាំ) ដែលពួកគេទាំងពីរនាក់ជាកម្មកររោងចក្រ និងមានទីលំនៅក្នុងភូមិឃុំកើតហេតុ។ កម្លាំងសមត្ថកិច្ចបានដកហូតវត្ថុតាងមានថ្នាំញៀនចំនួន ១កញ្ចប់តូច ដែលមានទម្ងន់ ០,០៤ក្រាម និងឧបករណ៍ប្រើប្រាស់មួយចំនួន។

    ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន និងប៉ុស្តិ៍នគរបាលរដ្ឋបាលរកា បានចេញល្បាតតាមភូមិសាស្រ្តដែលតែងតែមានការប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀន។ ពេលទៅដល់ទីតាំង ក៏បានជួបជនសង្ស័យឈ្មោះ ស៊ីម សប្តាហ៍ កំពុងដើរតាមផ្លូវ។ ដោយមានការសង្ស័យ កម្លាំងសមត្ថកិច្ចបានហៅសួរនាំ ប៉ុន្តែជនសង្ស័យបានព្យាយាមរត់គេចខ្លួន តែត្រូវឃាត់ខ្លួនបាន។ ពេលឆែកឆេរ សមត្ថកិច្ចរកឃើញថ្នាំញៀន ១កញ្ចប់តូចលាក់ទុកក្នុងហោប៉ៅខោមុខខាងឆ្វេង។

    ក្រោយសួរនាំ ជនសង្ស័យឈ្មោះ ស៊ីម សប្តាហ៍ បានសារភាពថា ថ្នាំញៀននោះគឺខ្លួនបានឲ្យលុយ ៥០.០០០រៀល ទៅឲ្យឈ្មោះ ធុច វិសាល ដើម្បីទៅទិញ។ ផ្អែកលើចម្លើយនេះ កម្លាំងសមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ធុច វិសាល នៅវេលាម៉ោង ៦:៣០នាទីព្រឹកថ្ងៃទី២៧ សីហា ដើម្បីសាកសួរបន្ត។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំងពីរនាក់បានសារភាពថា ថ្នាំញៀននោះគឺពួកគេបានចូលលុយគ្នាទិញពីមនុស្សប្រុសម្នាក់មិនស្គាល់ឈ្មោះ នៅខាងត្បូងវត្តឧទុម្ពរ ដើម្បីយកមកប្រើប្រាស់ទាំងអស់គ្នា។

    បច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.