Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សពជនជាតិនីហ្សេរីយ៉ា ៥នាក់ ដែលស្លាប់ដោយជំងឺផ្សេងៗ ត្រូវបានយកមកបញ្ចុះរួមគ្នានៅស្រុកស្អាង
    សន្តិសុខសង្គម

    សពជនជាតិនីហ្សេរីយ៉ា ៥នាក់ ដែលស្លាប់ដោយជំងឺផ្សេងៗ ត្រូវបានយកមកបញ្ចុះរួមគ្នានៅស្រុកស្អាង

    September 4, 202576 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ សពជនជាតិនីហ្សេរីយ៉ាចំនួន ៥នាក់ ដែលបានស្លាប់ដោយជំងឺផ្សេងៗ និងត្រូវបានតម្កល់ទុកនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញអស់រយៈពេលជាច្រើនឆ្នាំ ត្រូវបានយកមកបញ្ចុះរួមគ្នានៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៣ ខែកញ្ញា ២០២៥ វេលាម៉ោង ១០:២០នាទី នៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

    លោកវរសេនីយ៍ទោ ជាវ ប៉ោឡេង អធិការរងផ្នែកការងារអន្តោប្រវេសន៍នៃអធិការដ្ឋាននគរបាលស្រុកស្អាងបានឲ្យដឹងថា សពជនជាតិនីហ្សេរីយ៉ាទាំង ៥នាក់នោះ បានស្លាប់ដោយជំងឺបេះដូង ជំងឺលើសឈាម និងជំងឺរលាកទងសួត ដែលខ្លះបានស្លាប់តាំងពីឆ្នាំ២០១៩ មកម្ល៉េះ។ ដោយសារមិនអាចយកសពទៅប្រទេសកំណើតបាន អាជ្ញាធរ និងក្រុមគ្រួសារបានសម្រេចយកមកបញ្ចុះនៅទីតាំងដីឡូត៍កុងស៊ីមួយកន្លែងសម្រាប់បញ្ចុះសពខ្មែរឥស្លាម ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន សមត្ថកិច្ចផ្នែកអន្តោប្រវេសន៍ស្រុក និងជនបរទេសប្រហែល ៥០នាក់ ដែលមកពីភ្នំពេញជាសាក្សី។

    លោកអធិការរងបានបញ្ជាក់បន្ថែមថា សពទាំង ៥នាក់ សុទ្ធតែមានឯកសារបញ្ជាក់ និងលិខិតអនុញ្ញាតឲ្យបញ្ចុះសពយ៉ាងត្រឹមត្រូវពីក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសុខាភិបាល។

    សពទាំង ៥នាក់នោះរួមមាន៖ ឈ្មោះ NWACHUKWU ISSAC CHIKA (៤៩ឆ្នាំ), ឈ្មោះ ACHUGAH MICHAE CCHINED (៤៦ឆ្នាំ), ឈ្មោះ IKE CHCHUKW (៤៦ឆ្នាំ), ឈ្មោះ ATUEGBU CHINENYE BABASI (៥៣ឆ្នាំ) និងឈ្មោះ JACOB ONYEDINMA CHIGOZIE (៤៧ឆ្នាំ)៕


     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.