Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ងោកមួយភាំង ច្រឡំជាន់ហ្គ៊ែរថាជាហ្វ្រាំង! រថយន្តដឹកអេតចាយបុករះចូលផ្ទះលក់គុយទាវខូចខាតម៉ូតូភ្ញៀវ ៣គ្រឿង
    សន្តិសុខសង្គម

    ងោកមួយភាំង ច្រឡំជាន់ហ្គ៊ែរថាជាហ្វ្រាំង! រថយន្តដឹកអេតចាយបុករះចូលផ្ទះលក់គុយទាវខូចខាតម៉ូតូភ្ញៀវ ៣គ្រឿង

    September 8, 2025135 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ តើរថយន្តនេះចង់ចូលញ៉ាំគុយទាវ ឬយ៉ាងណា? ពិតជាចម្លែកមែន! តៃកុងរថយន្តដឹកអេតចាយម្នាក់បានងោកមួយភាំង ហើយច្រឡំជាន់ហ្គ៊ែរជាហ្វ្រាំង បណ្ដាលឲ្យជ្រុលចង្កូតទៅបុកចូលផ្ទះលក់គុយទាវ ហើយខូចខាតម៉ូតូភ្ញៀវជាច្រើនគ្រឿង។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី៧ ខែកញ្ញា ២០២៥ វេលាម៉ោង ៨:០០នាទីព្រឹក នៅលើចិញ្ចើមផ្លូវជាតិលេខ២១ ស្ថិតក្នុងភូមិព្រែកតាជ្រូក ឃុំព្រែកគយ ស្រុកស្អាង។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាងបានឲ្យដឹងថា រថយន្តម៉ាក FRONTIER ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2G 5791 ដែលមានដឹកអេតចាយពេញ បានបើកបរដោយឈ្មោះ សម្បត្តិ មករា (ប្រុស, ២១ឆ្នាំ)។ រថយន្តនេះបើកក្នុងទិសដៅពីជើងទៅត្បូង។ ពេលមកដល់កន្លែងកើតហេតុ អ្នកបើកបរបានងងុយដេកមួយភាំង ហើយភ្ញាក់ឡើងក៏ច្រឡំជាន់ហ្គែរជាហ្វ្រាំងតែម្ដង។

    លោកអធិការបានបន្តថា រថយន្តក៏បានជ្រុលចង្កូតទៅបុកតៀមផ្ទះលក់គុយទាវ ដែលមានម្ចាស់ឈ្មោះ អៀច សាវុន (ស្រី, ៤៤ឆ្នាំ) ហើយក៏បន្តបុកម៉ូតូរបស់ភ្ញៀវដែលមកពិសារគុយទាវចំនួន ៣គ្រឿង (ខូចខាតធ្ងន់ ២គ្រឿង) និងកង់ ១គ្រឿងថែមទៀត។ យ៉ាងណាមិញ ជាសំណាងល្អ ក្នុងហេតុការណ៍នេះមិនមានមនុស្សណាម្នាក់រងរបួសឡើយ។

    តាមការសន្និដ្ឋានបឋម ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តបើកបរធ្វេសប្រហែសក្នុងស្ថានភាពងងុយដេក។ ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យវាស់វែង និងយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.