Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុកស្លាប់ហើយរត់គេច! ម៉ូតូសណ្ដោងរ៉ឺម៉កបុកយុវជនម្នាក់នៅស្រុកមុខកំពូលបាត់បង់ជីវិតគួរឲ្យសង្វេគ
    សន្តិសុខសង្គម

    បុកស្លាប់ហើយរត់គេច! ម៉ូតូសណ្ដោងរ៉ឺម៉កបុកយុវជនម្នាក់នៅស្រុកមុខកំពូលបាត់បង់ជីវិតគួរឲ្យសង្វេគ

    September 15, 2025179 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យុវជនម្នាក់បានបាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ ក្នុងហេតុការណ៍បុកគ្នារវាងម៉ូតូរបស់ខ្លួនជាមួយម៉ូតូសណ្ដោងរ៉ឺម៉ក ដែលបានបើករត់គេចខ្លួន។

    ហេតុការណ៍ដ៏គួរឲ្យសង្វេគនេះបានកើតឡើងនៅវេលាម៉ោង ១១ និង ០០នាទី ថ្ងៃទី១៣ កញ្ញា ២០២៥ នៅលើផ្លូវជាតិលេខ៦ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦-២៧ ស្ថិតនៅភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ស បុរី (ប្រុស, ២៣ឆ្នាំ) រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះបានបើកបរម៉ូតូ Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GW-9268 ក្នុងទិសដៅពីត្បូងទៅជើង ហើយត្រូវបានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នា បុកពីក្រោយពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗ។ ម៉ូតូសណ្ដោងរ៉ឺម៉កដែលបង្កហេតុមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ និងបានបើករត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។

    លោកអធិការបានបន្តថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងជំនាញចរាចរណ៍បានចុះទៅដល់កន្លែងកើតហេតុភ្លាមៗ ដើម្បីធ្វើការពិនិត្យវាស់វែង និងប្រគល់សពជនរងគ្រោះជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

    គួររំលឹកផងដែរថា ត្រឹមតែរយៈពេល ២ថ្ងៃ គឺថ្ងៃទី១២ និងថ្ងៃទី១៣ កញ្ញា ២០២៥ នេះ នៅក្នុងខេត្តកណ្ដាលមានអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៣នាក់ហើយ គឺនៅក្រុងតាខ្មៅ ១នាក់ ស្រុកពញាឮ ១នាក់ និងស្រុកមុខកំពូល ១នាក់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.