Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដកហូតថ្នាំញៀន ២កញ្ចប់
    សន្តិសុខសង្គម

    នគរបាលស្រុកអង្គស្នួលឃាត់ខ្លួនជនសង្ស័យ ៥នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដកហូតថ្នាំញៀន ២កញ្ចប់

    October 7, 202523 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងនគរបាលស្រុកអង្គស្នួល បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៥នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ដែលសកម្មជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងជាគ្រឿងញៀនចំនួន ២កញ្ចប់តូច។ ការចាប់ខ្លួននេះធ្វើឡើងនៅរសៀលថ្ងៃទី៥ តុលា ២០២៥ នៅភូមិត្រពាំងជ្រៅ ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ជនទាំងនោះមានឈ្មោះ នួន វុទ្ធី (ហៅធី) (ប្រុស, ៥០ឆ្នាំ) ដែលធ្លាប់ជាប់គុកពីបទជួញដូរគ្រឿងញៀន, ឈ្មោះ យ៉េន ឌីម៉ង់ (ហៅតូច) (ប្រុស, ២៩ឆ្នាំ), ឈ្មោះ មាន ម៉ាញ (ប្រុស, ២៥ឆ្នាំ), ឈ្មោះ រី សុខគា (ប្រុស, ២៨ឆ្នាំ) និងឈ្មោះ ផន ដានិត (ហៅរិទ្ធ) (ប្រុស, ២៩ឆ្នាំ)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះ ចេក ជួរ (ហៅចយ) (ប្រុស, ៣៣ឆ្នាំ) បានរត់គេចខ្លួនបាត់។ វត្ថុតាងសរុបដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ២កញ្ចប់តូច ទម្ងន់ ០,៣៦ក្រាម, ទូរសព្ទដៃ ៤គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលប្រឆាំងគ្រឿងញៀនស្រុក សហការជាមួយប៉ុស្តិ៍រដ្ឋបាលសំរោងលើ បានចេញល្បាតហើយប្រទះឃើញជនសង្ស័យឈ្មោះ នួន វុទ្ធី និងឈ្មោះ យ៉េន ឌីម៉ង់ នៅតាមផ្លូវ។ សមត្ថកិច្ចបានឃាត់សួរនាំហើយរកឃើញថ្នាំញៀន ១កញ្ចប់តូចពីលើខ្លួនឈ្មោះ យ៉េន ឌីម៉ង់។ នៅពេលសមត្ថកិច្ចកំពុងធ្វើប្រតិបត្តិការ ពួកគេក៏បានឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀត គឺឈ្មោះ រី សុខគា និងឈ្មោះ ផន ដានិត ដែលបានមកទិញថ្នាំញៀនពីឈ្មោះ នួន វុទ្ធី។

    លោកអធិការបានឲ្យដឹងទៀតថា យោងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នួន វុទ្ធី ដែលបានបញ្ជាក់ថាថ្នាំញៀនដែលខ្លួនយកមកលក់បន្តគឺបានមកពីឈ្មោះ ចេក ជួរ កម្លាំងសមត្ថកិច្ចក៏បានបន្តស្រាវជ្រាវរកជននេះ ប៉ុន្តែឈ្មោះ ចេក ជួរ បានរត់គេចខ្លួនបាត់។ ពេលកំពុងបន្តស្វែងរក សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ មាន ម៉ាញ ដោយដកហូតបានថ្នាំញៀន ១កញ្ចប់តូចទៀត។ ឈ្មោះ មាន ម៉ាញ បានសារភាពថា ថ្នាំញៀននេះជារបស់ឈ្មោះ ចេក ជួរ ដែលប្រើខ្លួនឲ្យយកទៅលក់ឲ្យគេ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.