Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចោរគាស់ផ្ទះត្រូវម្ចាស់ផ្ទះមកទាន់ ហើយប្រជាពលរដ្ឋនាំគ្នាចាប់បាននៅស្រុកអង្គស្នួល
    សន្តិសុខសង្គម

    ចោរគាស់ផ្ទះត្រូវម្ចាស់ផ្ទះមកទាន់ ហើយប្រជាពលរដ្ឋនាំគ្នាចាប់បាននៅស្រុកអង្គស្នួល

    October 9, 202517 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ចោរ ២នាក់ត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបាន ខណៈដែលពួកគេកំពុងធ្វើសកម្មភាពលួចរបស់របរនៅក្នុងផ្ទះរបស់អ្នកភូមិ ហើយបម្រុងនឹងរត់គេចខ្លួន។ ហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី៨ តុលា ២០២៥ នៅភូមិព្រៃរំដួល ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ២នាក់មានឈ្មោះ រិន ខ័ណ្ឌសីម៉ា (ហៅប្រុស) (ប្រុស, ៣២ឆ្នាំ) រស់នៅភូមិព្រៃល្វា ឃុំពញាឮ ស្រុកពញាឮ និងឈ្មោះ សែម វាសនា (ប្រុស, ៣០ឆ្នាំ) រស់នៅបន្ទប់ជួលក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ជនសង្ស័យទាំងពីរនាក់នេះមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+)។ ចំណែកជនរងគ្រោះមានឈ្មោះ ឈឺន នុង (ប្រុស, ៣០ឆ្នាំ) មុខរបរកម្មករ។

    លោកអធិការបានបន្តថា នៅព្រឹកថ្ងៃកើតហេតុ ជនរងគ្រោះបានចេញទៅធ្វើការដូចសព្វមួយដង។ លុះដល់វេលាម៉ោង ១៥និង១០នាទីរសៀល កូនរបស់ជនរងគ្រោះបានមកមើលផ្ទះ ហើយបានឃើញជនសង្ស័យទាំង ២នាក់កំពុងធ្វើសកម្មភាពលួចរបស់របរ និងបម្រុងជិះម៉ូតូរត់គេចខ្លួន។ ភ្លាមនោះ កូនរបស់ជនរងគ្រោះក៏បានស្រែកឆោឡោ ហើយជនសង្ស័យភ័យពេកក៏បានរត់ចូលទៅក្នុងស្រែ តែត្រូវបានប្រជាពលរដ្ឋនាំគ្នាចាប់បានតែម្ដង។

    ក្រោយទទួលបានព័ត៌មានពីប្រពន្ធជនរងគ្រោះ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលទួលព្រេជ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុក បានចុះទៅដល់កន្លែងកើតហេតុ និងនាំខ្លួនជនសង្ស័យទាំង ២នាក់មកសួរនាំនៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួល។ វត្ថុតាងដែលចាប់យកបានរួមមាន ម៉ូតូ Honda MSX ពណ៌ខៀវ ១គ្រឿង គ្មានស្លាកលេខ និងក្បាំងម៉ូតូ Honda Dream ២០២២ មួយឈុត។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង ២នាក់បានសារភាពថា ពួកគេពិតជាបានចូលទៅលួចទ្រព្យសម្បត្តិក្នុងផ្ទះជនរងគ្រោះមែន ហើយបានបន្តសារភាពថា ពួកគេបានប្រើប្រាស់គ្រឿងញៀនរយៈពេល ៤ឆ្នាំមកហើយ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅព្រឹកមិញនេះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.