Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មាសសុទ្ធមិនខ្លាចភ្លើង! លោក ស្រី ចន្ធូ បង្ហាញភស្តុតាងបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន​ ហើយស្នើឲ្យក្រុមហ៊ុន 7NG បង្ហាញភស្តុតាង​ដែលចោទប្រកាន់ថា លោកកិបកេងប្រាក់ក្រុមហ៊ុន
    Uncategorized

    មាសសុទ្ធមិនខ្លាចភ្លើង! លោក ស្រី ចន្ធូ បង្ហាញភស្តុតាងបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន​ ហើយស្នើឲ្យក្រុមហ៊ុន 7NG បង្ហាញភស្តុតាង​ដែលចោទប្រកាន់ថា លោកកិបកេងប្រាក់ក្រុមហ៊ុន

    October 16, 2025Updated:October 16, 20254 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    លោក ស្រី ចន្ធូ អតីតអភិបាលក្រុមហ៊ុន 7NG បានបង្ហាញនូវភស្តុតាងបញ្ជាក់ពីភាពស្អាតស្អំរបស់ខ្លួន គឺដិកាតម្កល់រឿងទកឥតចាត់ការ និងបានស្នើឲ្យ​​ក្រុមហ៊ុន 7NG គ្រុប បង្ហាញភស្តុតាង និងឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការចោទប្រកាន់ថា លោកបានកិបកេងប្រាក់ក្រុមហ៊ុនអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ឲ្យបានមុនថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ ជាកំហិត ។

    លោកស្រី ចន្ធូ បានលើកឡើងថា ការចោទប្រកាន់នេះ គ្រាន់តែជាលេសដើម្បីធ្វើស៊ីដីចំនួន ៦៩ក្បាលដី របស់លោក ដែលជាកម្មសិទ្ធិឯកជនមានប្លង់រឹងត្រឹមត្រូវតែប៉ុណ្ណោះ។

    យោងតាមលិខិតស្នើសុំបញ្ជាក់ របស់លោកស្រី ចន្ធូ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ ​បានជម្រាបជូនទៅលោកអភិបាលក្រុមហ៊ុន ៧អិនជីគ្រុបថា៖ ​កន្លងមក ក្រុមហ៊ុន ៧អិនជី គ្រុប និងលោកឪពុក ស្រី សុធា, ឧកញ៉ា ស្រី ចាន់ថន, លោក ស្រី ចន្ថា និងលោកស្រី ស្រី សុធាឬទ្ធិ តែងតែចោទប្រកាន់យើងខ្ញុំថា បានកេងកិបកេងប្រាក់របស់ក្រុមហ៊ុនយកទៅទិញដីនៅភូមិសាស្ត្រឃុំអរិយក្សត្រ ស្រុកល្វាឯម និងនៅកន្លែងផ្សេងទៀត ក្នុងអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ នៅពេលខ្ញុំបាទឈ្មោះ ស្រី ចន្ធូ មានតួនាទីជាអគ្គនាយកក្រុមហ៊ុន ៧អិនជី គ្រុប។

    មិនតែប៉ុណ្ណោះ ពួកគាត់បានប្តឹងរកចាប់ខ្លួនយើងខ្ញុំ (ត្រូវជាកូនបង្កើត កូនប្រសារ បងបង្កើត និងបងថ្លៃ) ពីបទ«ឆបោក និងរំលោភទំនុកចិត្ត» ដូចមានក្នុងសំណុំរឿងព្រហ្មទណ្ឌលេខ ៨២៩០ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទាំងដែលគ្មានភស្តុតាងទាល់តែសោះ។ ដូច្នេះយើងខ្ញុំស្នើសុំឱ្យ ក្រុមហ៊ុន ៧អិនជី គ្រុប បង្ហាញភស្តុតាងជាឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកិបកេងប្រាក់ថា តើយើងខ្ញុំបានកិបកេងប្រាក់របស់ក្រុមហ៊ុន ៧អិនជី គ្រុប ចំនួនប៉ុន្មាន ក្នុងអំឡុងឆ្នាំ២០០៦ ដល់ឆ្នាំ២០១១ ដែលយើងខ្ញុំបានចាកចេញពី ក្រុមហ៊ុន 7NG រយៈពេល​១៤ឆ្នាំ កន្លងមកហើយ។

    សួរថា:

    1- ក្រុមហ៊ុន ៧ អិនជី គ្រុប ថ្មី បានចោទយើងខ្ញុំកិបកេងប្រាក់ក្រុមហ៊ុន ចុះហេតុអ្វីបានជាមកដាក់ពាក្យបណ្តឹងប្តឹងរឹបអូសទ្រព្យសម្បត្តិ ដីធ្លី ផ្ទះផ្ទាល់ខ្លួនដែលជាកម្មសិទ្ធិឯកជនស្របច្បាប់ (ប្លង់រឹង) របស់យើងខ្ញុំទៅវិញ?

    2- ចុះដីរបស់ក្រុមហ៊ុន ៧ អិនជី គ្រុប នៅសល់រាប់ពាន់ហិកតា ម្តេចបានជាមិនលក់យកប្រាក់ធ្វើហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួន?

    3- ទឹកប្រាក់ដែលអតិថិជនបានបង់ឲ្យក្រុមហ៊ុន ៧ អិនជី គ្រុប តើក្រុមហ៊ុនយកប្រាក់ទៅណា? ម្តេចមិនព្រមយកប្រាក់ទាំងអស់នោះអភិវឧ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជូនអតិថិជនរបស់ខ្លួនទៅវិញ?

    4- នរណាជាអ្នកកិបកេងឲ្យពិតប្រាកដ ចំពោះភាគហ៊ុនរបស់ខ្ញុំបាទ ស្រី ចន្ធូ  ៥៥% សរុប ៧៧១៤ហិកតា អំឡុងឆ្នាំ២០០៦-២០១១ និងប្រាក់ដែលបានលក់ដីការិយាល័យ ក្រុមហ៊ុន ៧ អិនជី គ្រុប ក្រុងភ្នំពេញ សរុបចំនួន USD១២០,០០០,០០០ លាន តើក្រុមហ៊ុន ៧ អិនជី គ្រុប យកប្រាក់ទៅណា?

    យើងខ្ញុំសូមបញ្ជាក់ថា ដីចំនួន ៦៩ ក្បាលដី ដែលជាដីកម្មសិទ្ធិឯកជនស្របច្បាប់ (មានប្លង់រឹងទាំងអស់) របស់យើងខ្ញុំដែលមានទីតាំងភូមិសាស្ត្រឃុំអរិយក្សត្រ ស្រុកល្វាឯម និងនៅកន្លែងផ្សេងទៀត គឺមិនមែនជាដីរបស់ក្រុមហ៊ុន ៧អិនជី គ្រុបឡើយ។ ប៉ុន្តែបែរជា ក្រុមហ៊ុន ៧អិនជី គ្រុប, ឧកញ៉ា ស្រី ចាន់ថន,ឧកញ៉ា ស្រី សុធា , លោក ស្រី ចន្ថា និងលោកស្រី ស្រី សុធាឬទ្ធិ ប្តឹងទាមទារដីចំនួន៦៩ក្បាលដី ពីយើងខ្ញុំ តាមផ្លូវតុលាការ ទាំងដែលពុំមានភស្តុតាងជាឯកសារពាក់ព័ន្ធនឹងយើងខ្ញុំកិបកេងទ្រព្យសម្បត្តិក្រុមហ៊ុនទាល់តែសោះ។ប្រសិនបើរកឃើញមានភស្តុតាងបញ្ជាក់ច្បាស់លាស់ថា ខ្ញុំបាទបានកិបកេងប្រាក់ក្រុមហ៊ុន 7NG ពិតប្រាកដមែននោះ ខ្ញុំបាទនឹងសងជាប្រាក់វិញ និងហ៊ានទទួលខុសត្រូវទាំងស្រុងចំពោះមុខច្បាប់ជាធរមានដោយគ្មានការគេចវេះឡើយ។ រឿងកិបកេងប្រាក់ត្រូវសងវិញដោយប្រាក់ទៅក្រុមហ៊ុន7NG  វិញ មិនមែននាំគ្នាធ្វើផែនការស៊ីដាច់ដីទាំង៦៩ក្បាលដីស្របច្បាប់របស់ខ្ញុំដូច្នោះឡើយ។

    យើងខ្ញុំមានភស្តុតាងបង្ហាញភាពស្អាតស្អំរបស់យើងខ្ញុំ គឺដីកាសម្រេចតម្កល់រឿងទុកឥតចាត់ការ លេខ ២៩២ អ.យ.ញ ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៥ របស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសេចក្តីសម្រេចតម្កល់ដីកាតម្កល់រឿងទុកឥតចាត់ការ លេខ ២៧៦ ស.ត.ប្រក ០២៥ ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៥ របស់មហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ដោយការចោទប្រកាន់យើងខ្ញុំថាបានធ្វើការកិបកេងប្រាក់ក្រុមហ៊ុន ប៉ុន្តែពួកគាត់ពុំមានភស្តុតាង និងពុំមានឯកសារជាក់លាក់ រឺកិច្ចសន្យាណាមួយដែលបានប្រគល់ប្រាក់ឲ្យយើងខ្ញុំយកទៅទិញដីទាំងនោះឡើយ។ ផ្ទុយទៅវិញមានតែគាត់ដែលទទួលប្រាក់ពីយើងខ្ញុំ ដើម្បីជាសាហ៊ុយនៃការធ្វើប័ណ្ណដី (ប្លង់រឹង) ឲ្យយើងខ្ញុំតែប៉ុណ្ណោះ។

    អាស្រ័យដូចបានគោរពជម្រាបជូនខាងលើ សូម លោកអភិបាល ក្រុមហ៊ុន ៧អិនជី គ្រុប មេត្តាពិនិត្យ និងបង្ហាញភស្តុតាងជាឯកសារឲ្យបានច្បាស់លាស់ពាក់ព័ន្ធនឹងការកិបកេងប្រាក់ជូនយើងខ្ញុំតាមកាលបរិច្ឆេទខាងលើ កុំបីខាន។

    ពាក់ពន្ធ័ហ្នឹងការបកស្រាយខាងលើ អ្នកសារព័ត៌មានយើងពុំ មានលេខទំនាក់ទំនងទៅ លោក ឧកញ៉ា ស្រី សុធា ទេ ហើយអង្គភាពសារព័ត៌មានយើង នឹងរង់ចាំ ទទួលការស្រាយបំភ្លឺពីគ្រប់ភាគីពាក់ពន្ធ័ នៅរៀងរាល់ម៉ោង ធ្វើការ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.