Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » រថយន្តសណ្ដោងរ៉ឺម៉កធំ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ រថយន្តក្រឡាប់នៅស្រុកអង្គស្នួល
    សន្តិសុខសង្គម

    រថយន្តសណ្ដោងរ៉ឺម៉កធំ ២គ្រឿងបុកគ្នាយ៉ាងពេញទំហឹងបណ្ដាលឲ្យរបួសធ្ងន់ស្រាល ២នាក់ រថយន្តក្រឡាប់នៅស្រុកអង្គស្នួល

    November 26, 2025242 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    រថយន្តសណ្ដោងរ៉ឺម៉កធន់ធំពីរគ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្ស ០២នាក់របួសធ្ងន់ស្រាល និងខូចខាតរថយន្តទាំងពីរធ្ងន់។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង០៣:០០នាទី ថ្ងៃទី២៦ វិច្ឆិកា ២០២៥ នៅចំណុចស្តុបផ្សាថ្នល់ទទឹង លើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ៣១-៣២ ក្នុងភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងរថយន្តម៉ាក MITSUBISHI FUSO (ប្រភេទសណ្ដោងរ៉ឺម៉កដឹងទូរកុងទីន័រ) ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3E-6228 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-9241 និងរថយន្តម៉ាក HYUNDAI (ប្រភេទសណ្ដោងរ៉ឺម៉កដឹកទំនិញធន់ធំ) ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ឧ.មានជ័យ 3A-3689 សឺមីរ៉ឺម៉ក ពាក់ផ្លាកលេខ កំពង់ចាម 4A-3100។

    លោកអធិការបានបន្តថា រថយន្តម៉ាក MITSUBISHI FUSO ដែលអ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ (ប្រុស) បើកបរមកពីទិសខាងលិចទៅកើត (កំពង់ស្ពឺ-ភ្នំពេញ)។ លុះដល់ចំណុចកើតហេតុ បានបុករ៉ឺម៉កផ្នែកខាងស្ដាំនៃរថយន្តម៉ាក HYUNDAI ដែលកំពុងបើកបរឆ្លងស្តុបពីជើងទៅត្បូង (ឧត្តុង្គ-កំពត)។ ហេតុការណ៍នេះបណ្ដាលឲ្យរថយន្តទាំងពីរបានក្រឡាប់តែម្ដង។

    ចំពោះករណីរងរបួស អ្នកបើកបររថយន្ត MITSUBISHI FUSO បានរងរបួសធ្ងន់ ហើយអ្នកបើកបររថយន្ត HYUNDAI បានរងរបួសស្រាល តែបានគេចខ្លួនមុនសមត្ថកិច្ចទៅដល់កន្លែងកើតហេតុ។

    យោងតាមសេចក្តីសន្និដ្ឋានរបស់កម្លាំងជំនាញ ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាក HYUNDAI ឆ្លងស្តុប មិនបានមើលឲ្យសព្វគ្រប់ជ្រុងជ្រោយ និងបើកបរក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន នៅចំណុចដែលមានភ្លើងសញ្ញាចរាចរណ៍។

    បច្ចុប្បន្ន កម្លាំងជំនាញបានធ្វើការវាស់វែង យកមធ្យោបាយទាំងពីរមករក្សាទុកនៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.