Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ជលផលខេត្តកណ្ដាលខិតខំដូចភ្លៀងរលឹម! បន្តបង្ក្រាបបទល្មើសនេសាទនៅក្រុងសំពៅពូន និងស្រុកលើកដែក កាត់ និងដុតបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើន
    ព័ត៌មានជាតិ

    ជលផលខេត្តកណ្ដាលខិតខំដូចភ្លៀងរលឹម! បន្តបង្ក្រាបបទល្មើសនេសាទនៅក្រុងសំពៅពូន និងស្រុកលើកដែក កាត់ និងដុតបំផ្លាញឧបករណ៍ខុសច្បាប់ជាច្រើន

    December 2, 20253 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្នុងបេសកកម្មដ៏ម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់បទល្មើស និងការពារធនធានជលផល ឱ្យបានគង់វង្ស កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្តាល បានបង្ហាញនូវការខិតខំប្រឹងប្រែងឥតឈប់ឈរ ដូចភ្លៀងរលឹម ដោយបានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសនេសាទជាបន្តបន្ទាប់ កាត់ និងដុតបំផ្លាញ ចោលនូវឧបករណ៍នេសាទខុសច្បាប់ជាច្រើន និងចាក់លែងកូនត្រីរាប់ពាន់គីឡូក្រាម ចូលទៅក្នុងទឹកវិញ។

    ជាក់ស្តែង នៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងខណ្ឌរដ្ឋបាលជលផលកណ្ដាល បានបន្តសហការជាមួយអាជ្ញាធរមូលដ្ឋានចុះបង្ក្រាបបទល្មើសនេសាទទ្រង់ទ្រាយធំនៅក្នុងភូមិសាស្ត្រក្រុងសំពៅពូន និងស្រុកលើកដែក ខេត្តកណ្តាល ដោយបានរុះរើលូស្បៃមុង និងរបាំងព្រួលខុសច្បាប់ជាច្រើន។

    បើតាមមន្ត្រីរដ្ឋបាលជលផល បានឲ្យដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងជំនាញបានសហការគ្នាអនុវត្តនៅចំណុចភូមិជ្រោយស្នោ និងភូមិប៉ាក់ណាម សង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន និងភូមិក្អមសំណក្រោម ឃុំក្អមសំណ ស្រុកលើកដែក។ យុទ្ធនាការនេះ មានការចូលរួមពី ខណ្ឌរដ្ឋបាលជលផលកណ្ដាល, ផ្នែកទាំងពីរ, សង្កាត់រដ្ឋបាលជលផលលើកដែក, សង្កាត់ជលផលកោះធំ, សង្កាត់ជលផលក្រុងសំពៅពូន, អធិការដ្ឋានរដ្ឋបាលជលផលចតុមុខ និងកម្លាំងគណៈបញ្ជាការឯកភាពក្រុងសំពៅពូន ដឹកនាំដោយលោក សុទ្ធ សាវឿន អភិបាលរងក្រុង តំណាងអោយលោក អេង សុវិចិត្រ អភិបាលក្រុងសំពៅពូន ដោយមានកម្លាំងចូលរួមសរុប ២៤នាក់ និងមធ្យោបាយ ដោយកាណូតចំនួន ៤គ្រឿង។

    មន្ត្រីរដ្ឋបាលជលផលបានបញ្ជាក់ថា ក្នុងប្រតិបត្តិការចុះបង្ក្រាបបទល្មើសនេសាទទាំង ២ចំណុចខាងលើ កម្លាំងជំនាញ បានរុះរើ និងដុតបំផ្លាញ ចោលនូវឧបករណ៍ល្មើសច្បាប់ជាច្រើន រួមមាន៖ ស្បៃមុងចំនួន ១០៣មាត់លូ, របាំងព្រួល ៣.៥០០ម៉ែត្រ, បង្គោលតូចធំ ២៥៧ដើម និងបាន ចាក់លែងកូនត្រីចម្រុះចំនួន ៤២០គីឡូក្រាមចូលទៅក្នុងទឹកវិញ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.