Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សម្តេចតេជោ៖ កម្ពុជាបង្ខំចិត្តវាយបកវិញយ៉ាងចាស់ដៃដើម្បីការពារទឹកដី ក្រោយអត់ធ្មត់លើស ២៤ម៉ោង ដើម្បីជម្លៀសពលរដ្ឋចេញពីតំបន់ប្រយុទ្ធ
    ព័ត៌មានជាតិ

    សម្តេចតេជោ៖ កម្ពុជាបង្ខំចិត្តវាយបកវិញយ៉ាងចាស់ដៃដើម្បីការពារទឹកដី ក្រោយអត់ធ្មត់លើស ២៤ម៉ោង ដើម្បីជម្លៀសពលរដ្ឋចេញពីតំបន់ប្រយុទ្ធ

    December 9, 202519 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងច្បាស់ៗនៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះថា កងកម្លាំងកម្ពុជាបានបើកការវាយតបតទៅលើកងទ័ពឈ្លានពានវិញហើយ ចាប់តាំងពីល្ងាចម្សិលមិញរហូតមកដល់ព្រឹកនេះ បន្ទាប់ពីកម្ពុជាបានព្យាយាមអត់ធ្មត់គោរពបទឈប់បាញ់អស់រយៈពេលជាង ២៤ម៉ោង ដើម្បីទុកពេលវេលាជម្លៀសប្រជាពលរដ្ឋទៅកាន់តំបន់មានសុវត្ថិភាព។

    តាមរយៈសារនយោបាយដ៏សំខាន់នេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ទោះបីជាកម្ពុជាស្រឡាញ់ និងត្រូវការសន្តិភាពជាចាំបាច់ក្តី ប៉ុន្តែក្នុងស្ថានភាពនេះ កម្ពុជាគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តកាន់អាវុធវាយតបត ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួននោះទេ។

    សម្តេចតេជោ បានមានប្រសាសន៍ថា៖ «ក្រោយការអត់ធ្មត់លើស ២៤ម៉ោង ដើម្បីគោរពនូវបទឈប់បាញ់ និងត្រូវការពេលវេលា ដើម្បីជម្លៀសប្រជាជនចេញមកតំបន់សុវត្ថិភាព។ ល្ងាចម្សិលមិញយើងបានតបតបន្ថែម ដោយយប់មិញ និងព្រឹកនេះ»។

    ពាក់ព័ន្ធនឹងការប្រកាសរបស់ លោក អនុធីន នាយករដ្ឋមន្ត្រីថៃ ដែលថាមានផែនការប្រើកម្លាំងវាយយក ១១ចំណុចនោះ សម្តេចតេជោ បានចេញបញ្ជាត្រឡប់ទៅវិញយ៉ាងម៉ឺងម៉ាត់ថា ដោយសារយើងមិនដឹងច្បាស់ថា ១១ចំណុចនោះនៅត្រង់ណាខ្លះ ដូច្នេះដើម្បីកុំឲ្យលំបាករក កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវតែវាយកម្ទេចគ្រប់ចំណុចដែលខ្មាំងហ៊ានវាយចូលមក។

    សម្តេចបានលើកឡើងពីយុទ្ធសាស្ត្រយោធាថា កម្ពុជាមានប្រៀបជាងត្រង់ចំណុចការពារទឹកដី ដោយមានលេណដ្ឋានរឹងមាំ និងអាវុធគ្រប់ដៃ។ ចំណែកឯសត្រូវដែលជាអ្នកឈ្លានពាន ត្រូវចល័តទ័ពចូលមកវាយទីតាំងយើង គឺមិនអាចលីលេណដ្ឋានមកជាមួយបានទេ ហើយក្បាលរបស់ពួកគេក៏មិនបានស្រោបដែកដែរ។ ស្ថានភាពនេះ ផ្តល់ឱកាសឲ្យកម្ពុជាអនុវត្តយុទ្ធវិធីកម្ទេចកម្លាំងរស់របស់សត្រូវ តាមរយៈការរៀបចំកម្លាំងទប់ទល់។

    ឆ្លើយតបទៅនឹងសម្តីរបស់មេទ័ពថៃ ដែលបានប្រកាសក្តែងៗថា «ដើម្បីសន្តិសុខប្រជាជនថៃ ត្រូវបំផ្លាញសមត្ថភាពកម្លាំងការពារជាតិរបស់កម្ពុជាសម្រាប់រយៈពេលវែង» នោះ សម្តេចតេជោ បានចំអកថា សម្តីនេះហាក់បីដូចជាខ្លាំងជាងមហាអំណាចយោធាលើពិភពលោកទៅទៀត។ សម្តេចបញ្ជាក់ថា កម្ពុជាពិតជាមិនអាចអង្គុយឱបដៃ មើលបំណងប្រាថ្នារបស់ពួកគេមកបំផ្លាញជាតិយើងតាមចិត្តចង់បានឡើយ។

    ជាចុងក្រោយ សម្តេចតេជោ ក៏បានផ្ញើសារទៅកាន់ក្រុមអ្នករិះគន់មួយចំនួនដែលតែងតែចាំចាប់កំហុសថា៖ «ខ្ញុំកំពុងតាមមើលមនុស្សមួយចំនួន ដែលកាលពីកម្ពុជាតបតដើម្បីការពារខ្លួនកាលពីខែកក្កដា ពួកគេចោទយើងថាល្មោភសង្គ្រាម។ ពេលយើងអត់ធ្មត់គោរពបទឈប់បាញ់ និងចង់ដោះស្រាយដោយសន្តិវិធី គេចោទយើងថាខ្លាចថៃ មិនហ៊ានវាយ ឬកាត់ដីឲ្យថៃដើម្បីដូរយកសន្តិភាព។ ពេលនេះយើងវាយដើម្បីការពារខ្លួនទៀតហើយ តើពួកគេនឹងនិយាយថាយ៉ាងម៉េចទៀត? កម្ពុជាត្រូវការសន្តិភាព តែកម្ពុជាបង្ខំចិត្តវាយតបតដើម្បីការពារទឹកដីយើង»៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.