Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឲ្យពន្លឿនរឿងក្ដី និងលុបបំបាត់ភាពមិនប្រក្រតី ក្នុងពិធីផ្លាស់ប្ដូរព្រះរាជអាជ្ញាខេត្តកណ្តាល
    ព័ត៌មានជាតិ

    រដ្ឋមន្ត្រីយុត្តិធម៌ បញ្ជាឲ្យពន្លឿនរឿងក្ដី និងលុបបំបាត់ភាពមិនប្រក្រតី ក្នុងពិធីផ្លាស់ប្ដូរព្រះរាជអាជ្ញាខេត្តកណ្តាល

    December 9, 202548 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្នុងពិធីផ្លាស់ប្ដូរមុខតំណែងព្រះរាជអាជ្ញាខេត្តកណ្តាល នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ នេះ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវយកចិត្តទុកដាក់លើការងារអាទិភាពចំនួន ៣ គឺ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ, ការពន្លឿនការដោះស្រាយសំណុំរឿង និងការលុបបំបាត់ភាពមិនប្រក្រតីនានាតាមតុលាការ។

    ពិធីនេះធ្វើឡើងដើម្បីប្រកាសផ្ទេរ និងចូលកាន់តំណែងរបស់ ឯកឧត្តម គុជ គឹមឡុង ដែលត្រូវបានតែងតាំងជាព្រះរាជអាជ្ញាថ្មី នៃអយ្យការអមសាលាដំបូងខេត្តកណ្តាល ជំនួស ឯកឧត្តម លាវ ស្រេង ដែលត្រូវផ្ទេរភារកិច្ចទៅធ្វើជាព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុវិញ។

    ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានគូសបញ្ជាក់យ៉ាងច្បាស់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីតុលាការគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ឯកឧត្តមបានក្រើនរំលឹកឲ្យមន្ត្រីទាំងអស់ ត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ ប្រកបដោយតម្លាភាព និងសុច្ចរិតភាព ដោយត្រូវប្រកាន់ភ្ជាប់នូវអនាគតិធម៌ទាំង៤ និងសុគតិធម៌ទាំង៥ ពេលជំនុំជម្រះក្តី ព្រមទាំងអនុវត្តតាមអភិក្រមទាំង៥ ដើម្បីធានាបាននូវជោគជ័យនៃការកែទម្រង់។

    ជាមួយគ្នានេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានថ្លែងអំណរគុណដល់ព្រះរាជអាជ្ញាចាស់ ឯកឧត្តម លាវ ស្រេង ដែលកន្លងមកបានសហការយ៉ាងល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់។ ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានបង្ហាញក្តីរំពឹងជឿជាក់ថា ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញាថ្មី ស្ថាប័នអយ្យការនឹងបន្តផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.