Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលស្រុកកណ្ដាលស្ទឹង ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ ឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតវត្ថុតាងជាច្រើន
    សន្តិសុខសង្គម

    នគរបាលស្រុកកណ្ដាលស្ទឹង ចុះបង្ក្រាបទីតាំងកត់កន្ទុយលេខ ឃាត់ខ្លួនស្ត្រីម្នាក់ និងដកហូតវត្ថុតាងជាច្រើន

    December 9, 202550 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ទីតាំងលួចលាក់បើកល្បែងស៊ីសងខុសច្បាប់ (កត់កន្ទុយលេខ) មួយកន្លែង ត្រូវបានកម្លាំងជំនាញចុះបង្ក្រាបជាក់ស្តែងភ្លាមៗ ក្រោយពីទទួលបានការរាយការណ៍ពីប្រជាពលរដ្ឋ ដោយឃាត់ខ្លួនស្ត្រីជាម្ចាស់ទីតាំងម្នាក់ និងដកហូតវត្ថុតាងបានជាច្រើន។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី៨ ធ្នូ ២០២៥ នៅចំណុចភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្តាល។

    សមត្ថកិច្ចនគរបាលស្រុកកណ្ដាលស្ទឹង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ហួត ចិន្ដា (ស្រី, ៤៩ឆ្នាំ) មុខរបរអ្នកកត់កន្ទុយលេខ មានទីលំនៅភូមិក្រាំងរលួស ឃុំរលាំងកែន ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

    សមត្ថកិច្ចបានបន្តថា ក្រោយពីទទួលបានព័ត៌មានពីពលរដ្ឋថាមានការលួចលាក់បើកល្បែងស៊ីសងនៅចំណុចខាងលើ កម្លាំងជំនាញបានចុះទៅដល់ និងឃាត់ខ្លួនជនសង្ស័យកំពុងធ្វើសកម្មភាពជាក់ស្តែង។ តាមចម្លើយសារភាព ជនសង្ស័យបានប្រកបរបរនេះតាំងពីខែមេសា ឆ្នាំ២០២៥ មកម្ល៉េះ ដោយមានក្រុមការងារជាបុរស ៤នាក់ ជិះរថយន្តមកទាក់ទងឲ្យជួយកត់ ដោយឲ្យកម្រៃជើងសារ ៩០០រៀល ក្នុងទឹកប្រាក់ ១ម៉ឺនរៀល។ ជារៀងរាល់ថ្ងៃ មានឈ្មោះ សូត្រ (ប្រុស, ៣០ឆ្នាំ) ជាអ្នកមកប្រមូលលុយផ្ទាល់ផង និងទាក់ទងតាម Telegram ផង ដែលក្នុងមួយថ្ងៃៗគាត់លក់បានចន្លោះពី ៣០ ទៅ ៤០ម៉ឺនរៀល។

    សមត្ថកិច្ចបានបញ្ជាក់ថា វត្ថុតាងដែលកម្លាំងជំនាញដកហូតបានរួមមាន៖ ១. ទូរស័ព្ទដៃ ១គ្រឿង ម៉ាក TECNO SPARK 40 ពណ៌ក្រផេះ ២. សៀវភៅសម្រាប់កត់កន្ទុយលេខចំនួន ៤ក្បាល (តូច-ធំ) ៣. ក្រដាសកត់កន្ទុយលេខ និងសម្ភារៈមួយចំនួនទៀត។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.