Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ទុកកន្លែងលក់ថ្នាំចោលមួយភ្លែតទៅយកកូន ត្រូវចោរចូលលួចលុយអាប់បានសម្រេច តែម្ចាស់មកទាន់ចាប់ខ្លួនប្រគល់ឲ្យនគរបាលក្រុងតាខ្មៅ
    សន្តិសុខសង្គម

    ទុកកន្លែងលក់ថ្នាំចោលមួយភ្លែតទៅយកកូន ត្រូវចោរចូលលួចលុយអាប់បានសម្រេច តែម្ចាស់មកទាន់ចាប់ខ្លួនប្រគល់ឲ្យនគរបាលក្រុងតាខ្មៅ

    January 8, 202631 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យម្នាក់ដែលញៀនថ្នាំបានឆ្លៀតឱកាសម្ចាស់ឱសថស្ថានរវល់យកកូនទៅឲ្យមេដោះនៅក្រោយផ្ទះ ចូលលួចលុយសម្រាប់អាប់ភ្ញៀវបានសម្រេច ប៉ុន្តែគេចខ្លួនមិនទាន់ផុតផង ក៏ត្រូវម្ចាស់មកទាន់ចាប់ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃទី៧ មករា ២០២៦ នៅចំណុចផ្ទះលក់ថ្នាំពេទ្យមួយកន្លែង ស្ថិតក្នុងភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើមានឈ្មោះ ទន់ សុភាព ហៅ អ៊ូក (ប្រុស, ២៧ឆ្នាំ) មានទីលំនៅភូមិកំពង់ស្វាយ ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ដែលរូបគេមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមាន។ ចំណែកជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ពៅ សុខរ៉ា (ស្រី, ៣៧ឆ្នាំ) មុខរបរពេទ្យ រស់នៅភូមិឃុំកើតហេតុ។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាប្រាក់រៀលចំនួន ១១៥០០រៀល (របស់ជនរងគ្រោះ)។

    លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបើកលក់ឱសថស្ថានជាធម្មតា ប៉ុន្តែដោយសារជាប់រវល់យកកូនតូចទៅផ្ញើមេដោះនៅខាងក្រោយផ្ទះ គាត់ក៏បានទុកកន្លែងលក់ចោលមួយភ្លែតដោយគ្មានអ្នកមើល។ ឆ្លៀតឱកាសនោះ ជនសង្ស័យក៏បានចូលមកធ្វើសកម្មភាពលួចលុយដែលទុកសម្រាប់អាប់ភ្ញៀវបានចំនួន ១១៥០០រៀល។ ចៃដន្យល្អ ខណៈនោះជនរងគ្រោះក៏ដើរចេញមកវិញទាន់ ឃើញសកម្មភាពជាក់ស្ដែង ក៏ចាប់ឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាង ប្រគល់ជូននគរបាលប៉ុស្តិ៍សិត្បូដើម្បីសាកសួរតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចលុយរបស់ជនរងគ្រោះដើម្បីយកទៅទិញអ្វីហូបពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.