Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កំពុងអង្គុយកត់ឆ្នោតវៀតណាមយ៉ាងសកម្ម ត្រូវនគរបាលចុះបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់
    សន្តិសុខសង្គម

    កំពុងអង្គុយកត់ឆ្នោតវៀតណាមយ៉ាងសកម្ម ត្រូវនគរបាលចុះបង្ក្រាបឃាត់ខ្លួនស្ត្រីម្នាក់

    January 12, 202662 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ស្ត្រីម្នាក់ដែលលួចលាក់ប្រកបរបរកត់ឆ្នោតវៀតណាមខុសច្បាប់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនិងឃាត់ខ្លួនភ្លាមៗ ក្រោយទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១១ មករា ២០២៦ នៅចំណុចភូមិវាល ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សម្បត្តិ ចរិយា (ស្រី, ៣០ឆ្នាំ) មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុខាងលើ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងជាក់ស្ដែងរួមមាន សៀវភៅសម្រាប់កត់ឆ្នោតវៀតណាមចំនួន១ក្បាល និងប៉ិចចំនួន៣ដើម។

    លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ មានប្រជាពលរដ្ឋល្អបានរាយការណ៍មកសមត្ថកិច្ចថា មានករណីលួចលាក់កត់ឆ្នោតវៀតណាមនៅចំណុចខាងលើ។ ភ្លាមៗនោះ កម្លាំងផ្នែកព្រហ្មទណ្ឌស្រុក បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្អាងភ្នំ ចុះទៅដល់ទីតាំងកើតហេតុ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសាកសួរតែម្ដង។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.