Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » លួចសព្វសារពើមិនរើសមុខតាំងពីមាន់ដល់ឆ្នាំងបាយ ក្រុមអ្នកញៀនថ្នាំ ៥នាក់ត្រូវនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន
    សន្តិសុខសង្គម

    លួចសព្វសារពើមិនរើសមុខតាំងពីមាន់ដល់ឆ្នាំងបាយ ក្រុមអ្នកញៀនថ្នាំ ៥នាក់ត្រូវនគរបាលស្រុកកៀនស្វាយឃាត់ខ្លួន

    January 12, 20266 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមមុខសញ្ញាប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្មចំនួន ៥នាក់ ដែលតែងតែធ្វើសកម្មភាពលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋមិនរើសមុខ តាំងពីអង្ករ មាន់ ទា រហូតដល់ឆ្នាំងបាយនិងបន្លែបង្ការ ត្រូវបានកម្លាំងសមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជាបន្តបន្ទាប់ ក្រោយមានការរាយការណ៍តាមបណ្តាញសង្គម។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ៨និង០០នាទីព្រឹក ថ្ងៃទី៩ មករា ២០២៦ នៅចំណុចភូមិកោះប្រាក់ចាស់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះទី១ ហ៊ន សុភាវុន (ប្រុស, ៣៥ឆ្នាំ), ទី២ រិន សារឿន ហៅបារាំង (ប្រុស, ២៤ឆ្នាំ), ទី៣ ពៅ កុសល ហៅ សួរ (ប្រុស, ២៦ឆ្នាំ), ទី៤ ឌី អ៊ី (ប្រុស, ៤៦ឆ្នាំ) និងទី៥ ឈ្មោះ យឹម ស៊ីណាត (ប្រុស, ៣៤ឆ្នាំ) ដែលអ្នកទាំង ៥នាក់រស់នៅភូមិឃុំកើតហេតុ និងពិនិត្យឃើញមានសារធាតុញៀនក្នុងទឹកនោមវិជ្ជមានទាំងអស់។ ក្នុងនោះ សមត្ថកិច្ចបានដកហូតវត្ថុតាងត្រឡប់មកវិញរួមមាន អង្ករចំនួន ១១គីឡូក្រាម, ចង្ក្រានហ្គាសចំនួន១, ឆ្នាំងបាយតូច១, កំប៉ុងហ្គាស៣, ផ្លែម្រះ ១បាវ (ទម្ងន់ ១៨គីឡូក្រាម) និងទំពាំង ១ថង់។

    លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា កាលពីថ្ងៃទី៤ មករា ២០២៦ សមត្ថកិច្ចទទួលបានព័ត៌មានតាមរយៈគណនី Facebook ឈ្មោះ ឯម សុភ័ក្ត្រ ដែលបានសំណូមពរឲ្យសមត្ថកិច្ចជួយបង្ក្រាបបទល្មើសចោរកម្មនៅភូមិកោះប្រាក់ចាស់ ដែលកំពុងកើតឡើងយ៉ាងខ្លាំង។ ក្រោយទទួលបានព័ត៌មាននេះ កម្លាំងជំនាញបានចុះស្រាវជ្រាវរហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់នៅថ្ងៃទី៩ មករា រួមទាំងវត្ថុតាងនៅកន្លែងស្នាក់នៅរបស់ពួកគេ។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.