Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » លុយ២ម៉ឺនដុល្លារយកទៅណា? ផ្លូវចូលសាលាក្រុងខូចខ្ទេច ចៅសង្កាត់រងការសង្ស័យរឿងលាក់លុយ ឯពលរដ្ឋសួរអភិបាលក្រុងថាមើលមិនឃើញ ឬមានផ្លូវវៀង?
    ព័ត៌មានជាតិ

    លុយ២ម៉ឺនដុល្លារយកទៅណា? ផ្លូវចូលសាលាក្រុងខូចខ្ទេច ចៅសង្កាត់រងការសង្ស័យរឿងលាក់លុយ ឯពលរដ្ឋសួរអភិបាលក្រុងថាមើលមិនឃើញ ឬមានផ្លូវវៀង?

    August 22, 20263 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    តើថវិកាចំនួន២ម៉ឺនដុល្លារ ដែលជាប្រាក់តម្កល់របស់ក្រុមហ៊ុនលាយបេតុង ត្រូវបានលោក ឈិត ហ៊ាង ចៅសង្កាត់សំពៅពូន យកទៅលាក់ទុកនៅឯណា? បានជាបណ្ដោយឱ្យផ្លូវបេតុងដ៏សំខាន់មួយខ្សែ រងការខូចខាតខ្ទេចខ្ទីដល់សរសៃដែក តែនៅពេលអ្នកសារព័ត៌មានសួរនាំ លោកចៅសង្កាត់បែរជាឆ្លើយតបថា លោកកំពុងរកសប្បុរសជនសុំថ្មទៅវិញ?

    ចំណែកឯលោកអភិបាលក្រុងសំពៅពូនវិញ ពលរដ្ឋបានចោទសួរចំៗថា តើលោកបានដឹងពីបញ្ហាផ្លូវខូចនេះដែរឬទេ? ព្រោះនេះជាផ្លូវចូលទៅកាន់សាលាក្រុងផ្ទាល់។ បើផ្លូវខូចខ្ទេចដល់ថ្នាក់នេះទៅហើយ លោកនៅតែមើលមិនឃើញទៀត តើឬមួយក៏លោកមានផ្លូវវៀងផ្សេងសម្រាប់ធ្វើដំណើររាល់ថ្ងៃ?

    កំណាត់ផ្លូវបេតុងដែលកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរនេះ ស្ថិតនៅភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ក្រុងសំពៅពូន ចាប់ពីចំណុចក្លោងទ្វារវត្តទួលក្រហ៊ារ។ ប្រជាពលរដ្ឋបានបញ្ជាក់យ៉ាងច្បាស់ថា ការខូចខាតខ្ទេចខ្ទីនេះ គឺបណ្តាលមកពីរថយន្តធុនធ្ងន់របស់ក្រុមហ៊ុនលាយបេតុងបើកកិនជាន់ឈ្លីរាល់ថ្ងៃ។ ជាពិសេស ដោយសារតែទីតាំងនេះមិនមានប្រព័ន្ធលូត្រឹមត្រូវ វាកាន់តែធ្វើឱ្យផ្លូវងាយរងការខូចខាតលឿនជាងមុនទ្វេដង ព្រោះតែមានទឹកដក់លិចគ្រប់កន្លែង។

    អ្វីដែលធ្វើឱ្យមហាជនហួសចិត្តបំផុតនោះ គឺការឆ្លើយដោះសាររបស់លោកចៅសង្កាត់ ឈិត ហ៊ាង។ ដំបូងលោកអះអាងថា កំពុងរកសប្បុរសជនសុំថ្មមកចាក់ផ្លូវ ប៉ុន្តែពេលអ្នកសារព័ត៌មានសួរដេញដោល ទើបលោកទទួលស្គាល់ថាមានកិច្ចសន្យា និងមានប្រាក់តម្កល់ពីរម៉ឺនដុល្លារពិតមែន ដោយបន្ថែមថា លោកបានណាត់ក្រុមហ៊ុនមកដោះស្រាយនៅពេលរសៀល ហើយលទ្ធផលយ៉ាងណានោះ លោកនឹងទាក់ទងផ្តល់ព័ត៌មានមកអ្នកសារព័ត៌មានវិញ។ ត្រង់ចំណុចនេះ មហាជនយល់ឃើញថា ក្នុងពេលដែលអាជ្ញាធរមានកិច្ចសន្យា និងប្រាក់តម្កល់ក្នុងដៃស្រាប់ ទោះក្រុមហ៊ុនមិនព្រមចូលខ្លួនមកដោះស្រាយ ក៏អាជ្ញាធរអាចយកថវិកានោះមកចាត់ចែងជួសជុលផ្លូវខ្លួនឯងបានភ្លាមៗដែរ។ ការទុកបណ្ដោយឱ្យផ្លូវខូចខ្ទេច ហើយឆ្លើយដោះសារចុះឡើងបែបនេះ ធ្វើឱ្យគេសង្ស័យយ៉ាងខ្លាំងថា តើលុយ២ម៉ឺនដុល្លារនេះ ត្រូវបានគេហែកចែកគ្នាចាយអស់បាត់ទៅហើយឬយ៉ាងណា?

    មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលកាន់តែបង្ហាញពីភាពខ្ជីខ្ជាចំពោះការដឹកនាំរបស់លោកអភិបាលក្រុងសំពៅពូន គឺសាលាក្រុងមានទីតាំងស្ថិតនៅឆ្ងាយពីផ្លូវជាតិ ប៉ុន្តែគេបែរជាមិនឃើញមានការរៀបចំដាក់ផ្លាកសញ្ញានាំផ្លូវណាមួយនៅតាមបណ្ដោយផ្លូវធំ ដើម្បីចង្អុលបង្ហាញទីតាំងស្ថាប័នរដ្ឋមួយនេះឡើយ។ លើសពីនេះ សូម្បីតែផ្លាកសញ្ញាសម្គាល់ឈ្មោះសាលាក្រុងផ្ទាល់ ក៏ត្រូវបានទុកចោលឱ្យរលប់អក្សរមើលលែងយល់បាត់ទៅហើយ។

    ជុំវិញភាពមិនប្រក្រតីទាំងអស់នេះ ប្រជាពលរដ្ឋបានដាក់ជាសំណូមពរយ៉ាងទទូចដល់ថ្នាក់ដឹកនាំខេត្ត សូមមេត្តាចុះស៊ើបអង្កេតជាបន្ទាន់ពីតម្លាភាពនៃការគ្រប់គ្រងលុយពីរម៉ឺនដុល្លាររបស់លោកចៅសង្កាត់សំពៅពូន ព្រមទាំងត្រួតពិនិត្យការយកចិត្តទុកដាក់របស់លោកអភិបាលក្រុងសំពៅពូនផង។ ជាមួយគ្នានេះ ពួកគាត់ក៏បានទាមទារឱ្យមានការរៀបចំជួសជុលផ្លូវ និងស្ថាបនាប្រព័ន្ធលូជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហាដក់ទឹក និងបញ្ចប់ការលំបាករបស់ប្រជាពលរដ្ឋឱ្យបានជាស្ថាពរ។

    ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ រង់ចាំស្វាគមន៍រាល់ការបកស្រាយបំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ នៅរៀងរាល់ម៉ោងធ្វើការ។

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.