Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » តើមានរឿងអ្វីឱ្យពិតប្រាកដនៅពីក្រោយការផ្អាកតំណែងមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ស្នងការរងខេត្តព្រៃវែងមួយរូប?
    ព័ត៌មានជាតិ

    តើមានរឿងអ្វីឱ្យពិតប្រាកដនៅពីក្រោយការផ្អាកតំណែងមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ស្នងការរងខេត្តព្រៃវែងមួយរូប?

    October 27, 202662 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    https://www.facebook.com/reel/1503561474935363
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    តើមានរឿងអ្វីឱ្យពិតប្រាកដនៅពីក្រោយការផ្អាកតំណែងមន្ត្រីនគរបាលជាន់ខ្ពស់ថ្នាក់ស្នងការរងខេត្តព្រៃវែងមួយរូប? សំណួរនេះកំពុងត្រូវបានចោទឡើង ក្រោយពេលមានការបែកធ្លាយជាសាធារណៈនូវ ប្រកាសស្តីពីការផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិ របស់ក្រសួងមហាផ្ទៃ។

    យោងតាមប្រកាសផ្លូវការដែលទើបតែបែកធ្លាយនៅថ្ងៃទី២៧ខែតុលាឆ្នាំ២០២៦ នេះ មន្ត្រីនគរបាលជាន់ខ្ពស់រូបនោះគឺ លោកវរសេនីយ៍ឯក ជឹម រតនា ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង។ អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺ ប្រកាសនេះត្រូវបានចុះហត្ថលេខាសម្រេច និងប្រថាប់ត្រាផ្ទាល់ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២៦ មកម៉្លេះ ប៉ុន្តែទើបតែត្រូវបានទម្លាយឱ្យដឹងជាសាធារណៈនៅពេលនេះ។

    ផ្អែកតាមប្រការ១នៃសេចក្តីសម្រេច ក្រសួងមហាផ្ទៃបានបញ្ជាក់ថា ការផ្អាកការងារបណ្តោះអាសន្នចំពោះ វរសេនីយ៍ឯក ជឹម រតនា អត្តលេខ៦១៩០៨ គឺដោយសារមូលហេតុល្មើសបទវិន័យនគរបាលជាតិកម្ពុជា។ ជុំវិញការល្មើសវិន័យនេះ គេមិនទាន់ដឹងច្បាស់ថាមកពីមូលហេតុអ្វីឱ្យប្រាកដនោះទេ ដោយក្នុងប្រកាសមិនបានបញ្ជាក់លម្អិតឡើយ។

    ដោយឡែកនៅក្នុងប្រការ២ ប្រកាសផ្លូវការនេះបានតម្រូវយ៉ាងតឹងរ៉ឹងថា សាមីខ្លួន លោក ជឹម រតនា ត្រូវទៅបង្ហាញមុខរៀងរាល់ម៉ោងធ្វើការនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង រហូតមានការសម្រេចជាថ្មី។

    ជុំវិញការចុះផ្សាយខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំរង់ចាំទទួលការបកស្រាយបំភ្លឺពីសាមីខ្លួន ក៏ដូចជាភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការ ដើម្បីឆ្លុះបញ្ចាំងពីការពិត និងធានាបាននូវភាពយុត្តិធម៌ជាសាធារណៈ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.