Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អាណាព្យាបាលផ្ទុះកំហឹង! ចោទគ្លីនិកមួយកន្លែងនៅស្រុកពញាឮ ថាសន្និដ្ឋានជំងឺកូនខុស លាក់ឈ្មោះថ្នាំ និងបង្ខំឱ្យជួលឡានពេទ្យ៣០ម៉ឺនរៀល ទើបព្រមឱ្យចេញ
    សន្តិសុខសង្គម

    អាណាព្យាបាលផ្ទុះកំហឹង! ចោទគ្លីនិកមួយកន្លែងនៅស្រុកពញាឮ ថាសន្និដ្ឋានជំងឺកូនខុស លាក់ឈ្មោះថ្នាំ និងបង្ខំឱ្យជួលឡានពេទ្យ៣០ម៉ឺនរៀល ទើបព្រមឱ្យចេញ

    November 3, 202632 ViewsNo Comments1 Min Read
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឈឺផ្ដាសាយសោះ ពេទ្យថាកូនគ្រុនឈាម! សុំមើលឈ្មោះថ្នាំក៏ពេទ្យមិនប្រាប់ ដល់ពេលសុំយកកូនមកសង្គ្រោះបន្តនៅភ្នំពេញ បែរជាទារថ្លៃឡានពេទ្យខ្លួន៣០ម៉ឺនរៀល ទើបព្រមឱ្យចេញ!

    នេះជាការរៀបរាប់ទាំងកំហឹងរបស់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ សម្បត្តិ វង្ស (Sambath Vong) ដែលបានចោទប្រកាន់ទៅលើមន្ទីរសម្រាកព្យាបាលមួយកន្លែង មានទីតាំងស្ថិតនៅឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្ដាល ថាបានក្បត់ក្រមសីលធម៌វិជ្ជាជីវៈពេទ្យ ព្រោះតែលោភលន់ចង់បានលុយថ្លៃសម្រាកព្យាបាល។

    លោកបានបញ្ជាក់ថា កូនរបស់លោកអាយុ៣ឆ្នាំ មានត្រឹមជំងឺផ្ដាសាយ តែពេទ្យបែរជាធ្វើរោគវិនិច្ឆ័យខុស ដោយសន្និដ្ឋានថាគ្រុនឈាម និងតម្រូវឱ្យកុមារសម្រាកនៅទីនោះរហូតដល់៧ថ្ងៃ។ លោកអះអាងថា លើឯកសារពិនិត្យឈាម គ្មានចំណុចណាបញ្ជាក់ថាមានគ្រុនឈាមទេ គឺមានតែប្លាកែត (Platelet) ចុះ ដែលបណ្ដាលមកពីកុមារក្ដៅខ្លួនប៉ុណ្ណោះ។

    អ្វីដែលធ្វើឱ្យអាណាព្យាបាលរូបនេះកាន់តែហួសចិត្ត គឺពេលលោកសុំដឹងពីឈ្មោះថ្នាំដែលប្រើប្រាស់លើកូន ពេទ្យមិនព្រមប្រាប់ ដោយយកលេសថាលោកមិនមែនជាពេទ្យ។ ថែមទាំងពេលលោកទាមទារយកកូនចេញមកព្យាបាលបន្តនៅភ្នំពេញ ខាងគ្លីនិកមិនព្រមឱ្យចេញទេ លុះត្រាតែដាក់ឡានពេទ្យរបស់ខ្លួន ដើម្បីបានលុយដឹកចំនួន៣០ម៉ឺនរៀល។

    ក្នុងសារនោះ លោកក៏បានប្រើពាក្យធ្ងន់ៗរិះគន់ទៅលើទង្វើនេះ និងបានព្រមានថា លើកនេះលោកអនុគ្រោះមិនទាន់បញ្ចេញឈ្មោះគ្លីនិកនោះទេ តែបើប៉ះពាល់គ្រួសារលោកម្ដងទៀត គឺលោកមិនឱ្យរួចខ្លួនឡើយ។

    សូមបញ្ជាក់ថា នេះគ្រាន់តែជាការលើកឡើងពីភាគីអាណាព្យាបាលកុមារតែម្ខាងប៉ុណ្ណោះ។ អង្គភាពយើងខ្ញុំនឹងរង់ចាំការបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការ៕

    ដោយ៖ ពិសិដ្ឋ

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    Puch Vannak Publisher 085 566 614
    Run Pisithsothearith Editor-in-Chief 090944445

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.